2023-07-29 16:25
679

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា «រាជរដ្ឋាភិបាលថ្មីនឹងរក្សាមុខដំណែងមន្ត្រីទាំងអស់ដែលបានតែងតាំងរួចនាពេលកន្លងមក»។ នេះបើយោងសារសម្លេងពិសេសរបស់សម្តេចតេជោទាក់ទងដល់ការតែងតាំងមន្ត្រីនយោបាយឡើងវិញ ក្នុងអាណត្តិទី៧នេះ។

 ក្នុងសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នេះជាចាត់ទុកជាដំណើររួមរបស់ជាតិដែលចាំបាច់ត្រូវប្រគល់ជួនឲ្យយុវជនជំនាន់ក្រោយដែលពួកគេអាចធ្វើកិច្ចការរបស់គេបានប្រសើរជាង ប៉ុន្តែសម្តេចក៏ក្តាប់បាននូវកង្វល់របស់បងប្អូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថានៗប័ននានានៅតាមមុខនាទីរបស់ខ្លួននាពេលខាងមុខថានឹងយ៉ាងម៉េច!»

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បញ្ហានេះសម្តេចបានភិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ,សម្តេច សាយ ឈុំ ,សម្តេច ទា បាញ់ ,សម្តេច ម៉ែន សំអន ,បណ្ឌិត ហ៊ុន ម៉ាណែត ,បណ្ឌិតសភាចារ្យ អូន ព័ន្ឌមុនីរ័ត្ន និងឯកឧត្តម កើត រិទ្ធ មុនពេលដែលសម្តេចធ្វើការសម្រេចចិត្តថានឹងរក្សាទុកមន្ត្រីទាំងអស់ត្រូវរក្សាទុកនៅដដែល ដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយអាចបន្តទៅទៀត»

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មន្ត្រីដែលតែងតាំងដោយព្រះរាជក្រឹត្យ ត្រូវរៀចំឡើងវិញ ថ្នាក់តែងតាំងដោយអនុក្រឹត្យ ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ និងមន្ត្រីដែលតែងតាំងដោយសេចក្តីសម្រេចដោយរដ្ឋមន្ត្រីត្រូវតែងតាំងឡើងវិញ»

 សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា «អ្នកដែលកាន់តែមុខងារសារធារណៈពុំមានអ្វីជាចំណោតនោះទេ លើកលេងតែមន្ត្រីដែលដល់អាយុចូលនិវត្តន៍ មន្ត្រីមុខងារសារធារណៈមិនប៉ះពាល់នោះទេ ដូចជាអគ្គនាយកដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង ,អភិបាលស្រុក ,អភិបាលរងស្រុក ខណ្ឌ ,មេប៉ូលិស ,មេប៉េអឹម ,មេទាហាន មិនត្រូវបានប៉ះពាល់ទេ លើកលេងដល់អាយុចូលនិវត្តន៍ត្រូវចូលនិវត្តន៍តាមផ្លូវច្បាប់»

 សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «សម្រាប់អ្នកកាន់មុខងារខាងនយោបាយ គែជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនៅតែបន្តលើកលេងតែសាម៉ីខ្លួនសុំលាឈប់ដោយសារកក្តាអាយុ ឬមានជំងឺច្រើន ទីប្រឹក្សារដ្ឋាភិបាលដែលបានតែងតាំងរួចមកហើយត្រូវតែងតាំងឡើងវិញ ហើយសម្រាប់អ្នកមានមុខងារនយោបាយ ត្រូវតែងតាំងមាន ៣កម្រិត  តែងតាំងដោយព្រះរាជក្រឹត្យដែលចាប់តាំងពីអគ្គនាយក ទីប្រឹក្សា ឬចាប់ពីអគ្គនាយកដ្ឋានឡើងទៅ»

 សម្រាប់ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ទីប្រឹក្សាដែលតែងតាំងដោយព្រះរាជក្រឹត្យ អគ្គនាយក ,អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ,រដ្ឋមន្ត្រី ,ទេសរដ្ឋមន្ត្រី រហូតឧបនាយករដ្ឋមន្ត្រី។

 ទីប្រឹក្សាដែលតែងតាំងដោយអនុក្រឹត្យ មានថ្នាក់អគ្គានាយករង ,ប្រធាននាយកដ្ឋាន ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ នៅតាមក្រសួងខ្លះក៏មានចូលនិវិត្តន៍ខ្លះ ក៏បន្តធ្វើការបើមានការចាំបាច់ ត្រូវចូលធ្វើការតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីថ្នាក់អនុប្រធាននាយដ្ឋាន ,ប្រធានការិយាល័យ ដែលមុខដំណែងទាំងនេះ បានពិក្សាយ៉ាងយកចិត្តទុកដាក់ជាមួយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ,ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ,ឯកឧត្តម កើត រិទ្ធ អំពីបញ្ហានេះ។

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភតើខ្លួនត្រូវធ្វើអ្វីទៀត។ កិច្ចការតែមួយទេ ដែលធ្វើការកែទម្រុង គឺរដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រី ដោយកន្លងទៅមានការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមួយចំនួនជារដ្ឋលេខាធិការ និងមួយចំនូនធ្វើការផ្ទាល់ជាមួយរដ្ឋមន្ត្រី ដូច្នេះម្នាក់ៗត្រូវជ្រើសរើសយករដ្ឋលេខាធិការ ឬរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឲ្យយកតែមួយទេ ដែលកែទម្រុងនេះមិនប៉ះពាល់នោះទេ»

 សម្តេចតេជោបញ្ជាក់ថា «ករណីលើកលែងមានតែអង្គភាពធំៗពីរប៉ុណ្ណោះដែលបាននិយាយប្រាប់អនាគត់ថ្នាក់ដឹកនាំជំនាន់ក្រោយ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ រក្សាទុកសម្រាប់អគ្គនាយកព័ន្ធដា និងអគ្គនាយកគយ ដែលម្ខាងធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់នូវថវិកាប្រចាំថ្ងៃ ប្រចាំខែ ដែលត្រូវទុក។ សម្រាប់ដទៃទៀត ត្រូវតែជ្រើសរើសជារដ្ឋលេខាធិការនៅក្រសួង ឬមកឲ្យដាច់ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»

 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ ទីប្រឹក្សារទាំងនេះ ត្រូវបញ្ចប់មុខដំណែងត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រដ្ឋាភិបាល និងត្រូវប្រកាសតែងតាំងសារជាថ្មី លើកលែងតែរដ្ឋមន្ត្រីនានា ដែលមិនធ្វើជារដ្ឋមន្ត្រីបន្តទៀត ត្រូវធ្វើជាសមាជិកសភរាប់ទាំងសម្តេចផងដែរ»