ថៃ៖ ខ្មាន់កាំភ្លើងជាសិស្សសាលាអាយុ ១៤ឆ្នាំម្នាក់ បានចូលបាញ់រះក្នុងផ្សារទំនើបមួយកន្លែងអស់ប្រមាណជាង ១០គ្រាប់បង្កឲ្យមនុស្សម្នារត់ជាត់ជើងគ្នាប្រសាចគេចចេញមកក្រៅ និងបណ្តាលឲ្យមនុស្ស ចំនួន ០៣នាក់បានស្លាប់ និង០៤នាក់បានរងរបួសធ្ងន់។
ហេតុការណ៍នៃការបាញ់ប្រហារដ៏សាហាវនេះ កើតឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ នៅក្នុងផ្សារទំនើប Siam Paragon ក្នុងសងហកាត់Pathum Wan លើផ្លូវ Rama I កណ្តាលក្រុងបាងកកតែម្តង។
លោក Yuthana Srettanan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីចំនួនអ្នកស្លាប់ ០៣នាក់ និងរបួសចំនួន០៤នាក់។
ក្នុងចំណោមអ្នករងរបួស មានជនបរទេស ចំនួន ០៣នាក់ រួមទាំងជនបរទេសម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Police General។
ក្រុមប្រតិបត្តិការពិសេសរបស់ប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមចាប់ជនដៃដល់នោះហើយបានគៀបគាត់នៅសណ្ឋាគារ Siam Kempinski ដែលនៅជិតទីក្រុងបាងកកប្រហែលម៉ោង ៥និង ១០នាទីល្ងាច ដោយខ្មាន់កាំភ្លើងគាត់បានដាក់អាវុធចុះចាញ់ និងមិនមានការតស៊ូតដៃជាមួយប៉ូលិសឡើយ។
លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិយាយថា “លោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីការបាញ់ប្រហារមួយនេះកំពុងតាមដានការវិវត្តន៍។ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ តុប សាក់ ស៊ុកវិមុល កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ”៕