2023-10-06 07:55
496

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «មនុស្សយ៉ាងតិច ៥១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី ដែលបានវាយប្រហារហាងលក់គ្រឿងទេសមួយកន្លែង នៅជិត Kupiansk កាលពីថ្ងៃព្រហស្បតិ៍»។ 

លោក Oleh Synehubov នាយករដ្ឋបាលយោធាតំបន់ Kharkiv បាននិយាយថា «កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងដាក់ហាងកាហ្វេ និងហាងមួយកន្លែង នៅក្នុងភូមិ Grozna ក្នុងស្រុក Kupiansk» ដោយសរសេរនៅលើបណ្តាញ Telegram។ 

លោក Synebuhov បាននិយាយថា «ថ្ងៃនេះនៅម៉ោង ១៣និង១៥នាទី ជនជាតិរុស្ស៊ី បានបាញ់ផ្លោងដាក់ហាងកាហ្វេ និងហាងមួយនៅក្នុងភូមិ Groza ស្រុក Kupiansk ដែលមានជនស៊ីវិលជាច្រើនកំពុងស្ថិតនៅទីនោះ ក្រុមអ្នកជួយសង្គ្រោះបន្តធ្វើការនៅកន្លែងនោះ គិតមកដល់ពេលនេះសាកសពមនុស្ស ចំនួន ៤៨នាក់ ក្នុងនោះ មានក្មេងប្រុស អាយុ ០៦ឆ្នាំម្នាក់ ត្រូវបានយកចេញពីគំនរបាក់បែក»។ 

ក្នុងចំណោមនោះមាន ចំនួន ០៦នាក់ ដែលរងរបួសក្នុងនោះ មានកុមារ ០១នាក់ បានរងរបួសវេជ្ជបណ្ឌិតកំពុងផ្តល់ជំនួយចាំបាច់ដល់ពួកគេ។ ចំណែកប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងនោះកំពុងបន្ត។ 

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ បាននិយាយថា «ការវាយប្រហារនេះ គឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់រុស្ស៊ី ដែលបានបង្ហាញឱ្យឃើញការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើហាងលក់គ្រឿងទេសធម្មតា ដែលជាការវាយប្រហារភេរវកម្មដោយចេតនាទាំងស្រុង»។ 

ភេរវកម្មរុស្ស៊ី ត្រូវតែបញ្ឈប់អ្នកណាដែលជួយរុស្ស៊ីគេចមុនផុតពីការដាក់ទណ្ឌកម្ម គែជាឧក្រិដ្ឋជន។ មនុស្សគ្រប់គ្នាដែលនៅតែគាំទ្ររុស្ស៊ី គឺគាំទ្រអំពើអាក្រក់។ រុស្ស៊ីត្រូវការការវាយប្រហារភេរវកម្មស្រដៀងគ្នានេះសម្រាប់តែរឿងមួយប៉ុណ្ណោះ ដើម្បីធ្វើឱ្យការឈ្លានពានប្រល័យពូជសាសន៍របស់ខ្លួនក្លាយជារឿងធម្មតាថ្មីសម្រាប់ពិភពលោកទាំងមូល៕