2023-11-02 16:48
520

ក្រុមមន្ត្រីយោធាស៊ីរី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថាទីតាំងយោធាជាច្រើនកន្លែងនៅភាគខាងត្បូង នៃខេត្តដារ៉ា រងការវាយប្រហារតាមអាកាសក្នុងពេលមួយយប់របស់អ៊ីស្រាអែល។ 
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ការវាយប្រហារនេះត្រូវបានបាញ់ចេញពីតំបន់ហ្គូលេនហាយ ដែលអ៊ីស្រាអែលគ្រប់គ្រង ដែលបង្កឱ្យខូចខាតទីតាំងជាច្រើន។ 

ខាងអ៊ីស្រាអែលរាយការណ៍ថា បានបាញ់គ្រាប់មីស៊ីល ដោយកំណត់គោលដៅទៅលើតំបន់មួយចំនួនក្នុងខេត្តដារ៉ា ដើម្បីឆ្លើយតបទៅកាន់ការវាយប្រហារដោយគ្រាប់រ៉ូកែតចេញពីប្រទេសស៊ីរី ទៅតំបន់ហ្កូលេនហាយ។ 

សូមជម្រាបថា អ៊ីស្រាអែល បានទម្លាក់គ្រឿងផ្ទុះប្រមាណ ១៨ពាន់តោន នៅហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី០៧ ខែខែតុលា Salame Marouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីននៅទីក្រុង Gaza បាននិយាយថា នេះ គឺប្រហែលស្មើនឹង ១.៥ដងនៃថាមពលនៃគ្រាប់បែកបរមាណូដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនក្នុងឆ្នាំ១៩៤៥ ។ 

នេះបើគិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកានេះ អ៊ីស្រាអែលបានបំផ្លាញវិហារអ៊ីស្លាម ចំនួន ៤៧ និងបំផ្លាញព្រះវិហារចំនួន ០៣ នៅតំបន់ហ្គាហ្សាស្ទ្រីប។ ជាលទ្ធផលនៃការវាយប្រហារ អគារជាង ២០០ ០០០ ត្រូវបានខូចខាត, ៣២ ៥០០ត្រូវបានបំផ្លាញទាំងស្រុង និងក្លាយជាមនុស្សគ្មានមនុស្សរស់នៅ, សាលារៀន ចំនួន ២០៣ បានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ, សាលារៀន ចំនួន ៤៥ ត្រូវបានប្រើប្រាស់ទាំងស្រុង។

បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានកើនឡើងដល់ ៨ ៣០៦នាក់ ក្នុងនោះ មានកុមារ ៣ ៤៥៧នាក់ និងស្ត្រី ២ ១៣៦នាក់ និងមនុស្សជាង ២១ ០០០នាក់បានរងរបួស។ 

សូមបញ្ជាក់ផងដែរថា ភាពតានតឹងរវាងកម្លាំងអ៊ីស្រាអែល និងស៊ីរី បានកើតឡើងនៅពេលដែលកម្លាំងយោធាអ៊ីស្រាអែលបង្កើនប្រតិបត្តិការលើដីនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប៕