លោកធើរ៉េន លីម (Terence Lim) បានអះអាងថា យ៉ូនិក( Yonex)នឹងក្លាយជាអ្នកចូលរួមចំណែក ផលិតធនធានកីឡាវាយសីវ័យក្មេងពោរពេញដោយសមត្ថភាពត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩។
លោក បានអះអាងដូចនេះ មុនការប្រកួតកីឡាវាយសីជើងឯកពានរង្វាន់ យ៉ូនិក មែនវីហ្សិន ( Yonex Main Vision) ប្រចាំឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាវាយសីកម្ពុជាក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុនលក់សម្ភារៈកីឡាយ៉ូនិក (Yonex) នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក Terence Lim តំណាងឲ្យ ក្រុមហ៊ុនយ៉ូនិក (Yonex) និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត បានគូសបញ្ជាក់ថា ការប្រកួតនេះគណៈកម្មការរៀបការប្រកួតបានដាក់វិញ្ញសាចំនួន៣ គឺ វិញ្ញសាវាយគូបុរសកម្រិត“ក” វិញ្ញាសាវាយគូបុរសកម្រិត“ខ” និងវិញ្ញាសាវាយកុមារអាយុក្រោម១២ឆ្នាំ។
លោកថា ការប្រកួតកីឡាវាយសីជើងឯកពានរង្វាន់ Yonex Main Vision ឆ្នាំ២០២៤នេះ បានបង្កើតឡើងផ្តល់ឱកាសឲ្យអត្តពលកីឡាវាយសីនៅក្នុងប្រទេសកម្ពុជាបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព និងចូលរួមចំណែកផលិតនូវធនធានវ័យក្មេងបន្តវេនត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនៅក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោក Terence Lim បន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកពានរង្វាន់ Yonex Main Vision ប្រចាំឆ្នាំ២០២៤ នឹងមានអ្នករួមប្រមាណ១៥០នាក់ មកពីជាតិសាសន៍ផ្សេងៗគ្នា ដែលក្នុងនោះរួមមានអ្នកតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង វៀតណាម សិង្ហបុរី ប្រ៊ុយណេ និងបណ្តាប្រទេសមួយចំនួនទៀតក្នុងទី្វបអាស៊ីផងដែរ។
ប្រធានគណៈកម្មាធិការរៀបចំការប្រកួតរូបនេះ បានបញ្ជាក់ទៀតថា Yonexនឹងក្លាយជាដៃគូសហការជាមួយសហព័ន្ធកីឡាវាយសីរយៈពេលវែង ដោយនឹងបង្កើតព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមចំណែក ផលិតនូវធនធាន កីឡាវាយសីវ័យក្មេង ឲ្យបាន កាន់តែច្រើន ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក ឲ្យមានជំនាញកម្រឹតខ្ពស់ អភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ៕