សិង្ហបុរី៖ ស្របពេលបច្ចេកវិទ្យាជឿនលឿនកាន់តែខ្លាំងឡើង នៅក្នុងសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនក៏កំពុងតែធ្វើព្រួយបារម្ភ កាន់តែខ្លាំងឡើង នាពេលអនាគត អំពីការអត់ការងារធ្វើរបស់មនុស្ស ព្រោះ AI (បញ្ញាសិប្បនិម្មិត) អាចនឹងចូលមកជំនួស បើទោះជាមានភាពមិនប្រាកដប្រជា នាថ្ងៃខាងមុខ យ៉ាងណាក៏ដោយ។
បច្ចុប្បន្ន មានហាងខ្លះ នៅតាមប្រទេសជឿនលឿន ជាពិសេស សហរដ្ឋអាមេរិក កំពុងតែប្រើប្រាស់រ៉ូបូត ដែលបំពាក់ AI សម្រាប់បំពេញការងារមួយចំនួន ជំនួសមនុស្ស ហើយវាថែមទាំងបានធ្វើការងារបានល្អជាងមនុស្សថែមទៀតផង ខណៈការប្រើប្រាស់កម្លាំងពលកម្មរបស់មនុស្ស ទាមទារឲ្យម្ចាស់ក្រុមហ៊ុន ឬ ថៅកែ ត្រូវចំណាយលុយច្រើន ទៅលើប្រាក់ឈ្នួលរបស់បុគ្គលិក។ បញ្ហាទាំងនេះ នឹងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នាពេលអនាគត អំពី AI អាចនឹងចូលមកជំនួសការងាររបស់មនុស្ស ហើយវានឹងធ្វើឲ្យ មនុស្ស អត់ការងារធ្វើកាន់តែច្រើនឡើង។
ពីមន្ទីរពេទ្យទៅមជ្ឈមណ្ឌលហៅទូរស័ព្ទ គឺសញ្ញាសិប្បនិម្មិត ឬ AI កំពុងតែបង្កើននូវការព្រួយបារម្ភ និង ក្តីសង្ឃឹមជាមួយនឹងឥទ្ធិពលរបស់វា ទៅថ្ងៃអនាគត សម្រាប់ការងារទាំងនេះ។ នៅក្នុងស៊េរីចុងក្រោយបំផុត ដែលពិនិត្យមើលនូវការអភិវឌ្ឍន៍របស់ AI នៅក្នុងតំបន់នោះ សារព័ត៌មានរបស់សិង្ហបុរី CNA បានរកឃើញនូវអ្វីដែលកម្មករ ត្រូវតែធ្វើ ដើម្បីរក្សាទំនាក់ទំនង។ ជាឧទាហរណ៍ គិលានុបដ្ឋាក និង គិលានុបដ្ឋាយិកា ជាច្រើននាក់ នៅតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដូចជា លោក មូហាមម៉ាត់ អាស៊ីរ៉ាហ្វ (Muhammad Asyraaf ទទួលរងនូវវិបត្តិកម្លាំងការងាររបស់មនុស្ស ខណៈមានអាយុច្រើន នៅក្នុងឧស្សាហកម្មថែទាំសុខភាព។បើតាមគិលានុបដ្ឋាយិកាជាន់ខ្ពស់ វ័យ២៥ឆ្នាំម្នាក់ ដែលធ្វើការ នៅក្នុងមន្ទីរពេទ្យសិង្ហបុរី បានអះអាង ថា «ជាការពិតណាស់ គិលានុបដ្ឋាយិកា មានការងារច្រើនត្រូវធ្វើ។
បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋឥណ្ឌូណេស៊ី Antara (អង់តារ៉ា) បានឲ្យដឹង ថា កង្វះខាតវេជ្ជបណ្ឌិត និង គិលានុបដ្ឋាក ឬ គិលានុបដ្ឋាយិកា នៅក្នុងតំបន់ ត្រូវបានកត់ត្រាយ៉ាងល្អិតល្អន់។ ជាឧទាហរណ៍ នៅកោះជ្វា (Java) ប្រទេសឥណ្ឌូនេស៊ី មានគ្រូពេទ្យជំនាញ ត្រឹមតែប្រហែល២២នាក់ប៉ុណ្ណោះ សម្រាប់អ្នកស្រុក ចំនួន១០០ ០០០នាក់។
ស្របគ្នានេះដែរ ប្រទេសថៃ មានសេចក្ដីរាយការណ៍ អំពីការចុះបញ្ជីគិលានុបដ្ឋាក ឬ គិលានុបដ្ឋាយិកា ប្រចាំឆ្នាំ ចំនួន ៧ ០០០នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ ថ្វីបើអ្នកបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាកថ្មី កើនឡើង រហូតដល់ជិត ១០ ០០០នាក់ យ៉ាងណាក៏ដោយ។
លទ្ធផលធម្មតា ក្លាយជាបន្ទុកធ្ងន់ជាង សម្រាប់បុគ្គលិកថែទាំសុខភាព។ បញ្ហាទាំងនេះ ក្លាយជាទីកន្លែងដែលបញ្ញាសិប្បនិមិត្ត ឬ AI អាចចូលមកជួយសម្រាលបន្ទុក ហើយវាត្រូវបានដាក់ឱ្យដំណើរការរួចមកហើយ ថាតើវាកំពុងតែដោះស្រាយកិច្ចការរដ្ឋបាល ឬ ការពន្លឿននូវការពិនិត្យសុខភាពដែរឬយ៉ាងណា។
បើទោះជា AI បង្កើតឡើង ដើម្បីជាមធ្យោបាយដោះស្រាយ សម្រាប់ការងារហួសប្រមាណយ៉ាងណាដោយ ក៏ក្តីបារម្ភ កំពុងតែកើនឡើងផងដែរ ជុំវិញការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI។ ការព្រួយបារម្ភយ៉ាងខ្លាំង តែងតែកើតឡើងជារឿយៗនោះ ត្រូវបានលើកឡើង ថា តើ AI នឹងចូលមកលួចការងាររបស់មនុស្សយើងដែរឬទេ?
លោក អាស៊ីរ៉ាហ្វ ជាគិលានុបដ្ឋាកបានឆ្លើយ ថា វាអត់ទេ។ AI មិនអាចទទួលយកអ្វីដែលយើងកំពុងតែធ្វើនោះឡើយ ព្រោះការងាររបស់យើង ជាគិលានុបដ្ឋាក ឬ គិលានុបដ្ឋាយិកា ពាក់ព័ន្ធនឹងអារម្មណ៍។ វាពាក់ព័ន្ធនឹងការប៉ះរបស់មនុស្ស ហើយកិច្ចការទាំងអស់នេះ គឺជារឿងដែល AI មិនអាចធ្វើបាន។អារម្មណ៍នេះ ត្រូវបានបែងចែក ដោយភ្នាក់ងារមជ្ឈមណ្ឌលហៅទូរស័ព្ទ នៅក្នុងប្រទេសហ្វីលីពីន បើទោះជាមានការព្រួយបារម្ភ ថា AI ជំនាន់ថ្មី នឹងជំនួសកម្មករ ប្រហែល ១,៦លាននាក់ នៅក្នុងឧស្សាហកម្មដំណើរការអាជីវកម្មខាងក្រៅ (BPO) កាន់តែទូលំទូលាយ។
លោកស្រីបណ្ឌិត ប្រាន់ប្រេយ៉ា ស្រីវ៉ានណាវិត លុនប៊ឺគ (Pranpreya Sriwannawit Lundberg) នាយកនៃភាពជាដៃគូគោលនយោបាយអន្តរជាតិ នៅការិយាល័យឧត្តមសិក្សាជាតិ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង នវានុវត្តន៍ (NXPO) នៅក្នុងប្រទេសថៃ បានបញ្ជាក់ ថា បច្ចុប្បន្ន ការងារជាច្រើន នៅជុំវិញពិភពលោក ត្រូវបានពង្រឹង ជាជាងការគំរាមកំហែង ដោយ AI ។ ប៉ុន្ដែលោកស្រីវេជ្ជបណ្ឌិត បានព្រមាន ថា បញ្ហាទាំងនេះ អាចនឹងផ្ដាស់ប្ដូរ នៅឆ្នាំ២០៤០ ខណៈសមត្ថភាពរបស់ AI ស្មើនឹងសមត្ថភាពរបស់មនុស្ស។លោកស្រី បណ្ឌិត បានសង្កត់ធ្ងន់ ថា «នៅក្នុងរយៈពេល២ទសវត្សរ៍នេះ យើងត្រូវតែរៀនរស់នៅជាមួយ និង ប្រើប្រាស់ AI ដូច្នេះវានឹងទទួលបានប្រយោជន៍ច្រើនជាងការគ្រប់ គ្រងរបស់យើង»៕