(ប្រាក)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទូចដល់សម្ព័ន្ធមិត្តទាំងអស់របស់អ៊ុយក្រែន កុំឱ្យធ្វើជា «មនុស្សកំសាក» នៅក្នុងការគាំទ្រប្រទេសមួយនេះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។
ថ្លែងចេញពីសាធារណរដ្ឋឆែក ក្នុងទស្សនកិច្ចដើម្បីជំរុញផែនការទិញអាវុធនៅខាងក្រៅអឺរ៉ុបសម្រាប់អ៊ុយក្រែន លោក ម៉ាក្រុង បានគូសបញ្ជាក់ថា «យើងប្រាកដជាអាចធ្វើបានថាអឺរ៉ុប មិនចាំបាច់ក្លាយជាមនុស្សកំសាក»។ បន្ទាប់ពីជួបសមភាគីឆែករបស់លោក គឺប្រធានាធិបតី Petr Pavel លោក ម៉ាក្រុង បានលើកជាសំណួរឡើងថា «តើនេះឬមិនមែនជាសង្គ្រាមរបស់យើងទេឬ? តើយើងអាចសម្លឹងទៅឆ្ងាយដោយជំនឿចិត្តថា យើងអាចអនុញ្ញាតឱ្យ អ្វីៗដំណើរការទៅមុខបានឬទេ? ខ្ញុំមិនចង់ជឿទេ ដូច្នេះទើបខ្ញុំអំពាវនាវឱ្យមានការកើនឡើងជាយុទ្ធសាស្ត្រ ហើយខ្ញុំនឹងគាំទ្រយ៉ាងពេញទំហឹង»។
ចំណែក លោក Pavel ដែលធ្លាប់ជាអតីតប្រមុខនៃអង្គការណាតូ បានឯកភាពថាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគួរតែស្វែងរក «មធ្យោបាយថ្មី» ដើម្បីជួយបន្ថែមទៀត តែមិនគួរឆ្លងកាត់ «បន្ទាត់ក្រហមដោយក្តីស្រមើលស្រមៃ» តាមរយៈការចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនោះទេ។ លោក Pavel ឱ្យជាយោបល់ថា សមាជិកណាតូអាចបង្វឹកទាហានអ៊ុយក្រែននៅឯអ៊ុយក្រែនតែម្តង ដែលនេះមិនបំពានច្បាប់អន្តរជាតិទេ។ លោក Pavel ក៏បានលើកឡើងផងដែរអំពីផែនការរបស់ទីក្រុងប្រាក ក្នុងការប្រមូលថវិកាយកទៅទិញគ្រាប់រំសេវនៅខាងក្រៅអឺរ៉ុប សម្រាប់ផ្តល់ឱ្យអ៊ុយក្រែនដែលលោកបានធ្លាប់បង្ហើប នៅឯសន្និសីទស្តីសន្តិសុខទីក្រុងមុយនិក កាលពីខែកុម្ភៈ។