(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនកំពុងអស់គ្រាប់ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី ហើយសមាជិកទាំងអស់របស់ណាតូ ធ្វើការមិនបានគ្រប់គ្រាន់ដើម្បីពួកគេនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤។
នៅក្នុងការបញ្ចេញមតិត្រង់ខុសពីធម្មតាមួយ លោក Stoltenberg និយាយថា សម្ព័ន្ធមិត្តណាតូមានសមត្ថភាពក្នុងជួយដល់ អ៊ុយក្រែនថែមទៀត ប៉ុន្តែចាំបាច់ត្រូវបង្ហាញឆន្ទៈនយោបាយដើម្បីធ្វើដូច្នេះ។ លោក Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ យ៉ាងដូច្នេះថា «ជំនួយមិនធ្លាប់មានពីមុនមករបស់សម្ព័ន្ធមិត្តណាតូ បានជួយអ៊ុយក្រែន ឱ្យរស់រានមានជីវិតជាប្រទេសឯករាជ្យ។ ប៉ុន្តែអ៊ុយក្រែនត្រូវការការគាំទ្រកាន់តែច្រើន ហើយពួកគេត្រូវការវាឥឡូវនេះ។ ទាហានអ៊ុយក្រែ នមិនអស់ភាពក្លាហានទេ ពួកគេកំពុងតែអស់គ្រាប់»។ លោក Stoltenberg បានបន្ថែមថា «វាជាតម្រូវការបន្ទាន់ឱ្យសម្ព័ន្ធមិត្ត ធ្វើការសម្រេចចិត្តបោះជំហានទៅមុខ និងផ្តល់គ្រាប់រំសេវបន្ថែមទៀតដល់អ៊ុយក្រែន។ នោះគឺជាសាររបស់ខ្ញុំទៅកាន់សមាជិកទាំងអស់»។
គួរបញ្ជាក់ថា ជាង ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី យោធាអ៊ុយក្រែន កំពុងប្រឈមមុខនឹងការធ្លាក់ចុះជំនួយអាវុធយ៉ាងច្រើន ពីលោកខាងលិច៕