2024-03-25 04:03
101

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីឆ្លងប្រាសាទជ័យមង្គល              ព្រះ សិអារ្យមេត្រី(ទ្វារប្រាំបី) នៅវត្តគីរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គា ធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ។

បើតាមព្រះគ្រូចៅអធិការវត្តភ្នំយ៉ាត ព្រះនាម រិនផល្លា បានមានសង្ឃដីកាអោយដឹងថា ប្រាសាទជ័យមង្គលព្រះសិអារ្យមេត្រី (ទ្វារប្រាំបី)បានកសាងឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះរតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្ត ប៉ៃលិន និងព្រះចៅអធិការវត្តគិរីរតនារាម(ភ្នំយ៉ាត)និងក្រោមការសម្របសម្រួលជំរុញ          បន្ថែមពីសំណាក់ឯកឧត្តម អ៊ុី ឈាន និងលោក ជំទាវបណ្ឌិត បាន ស្រីមុំ ។

ព្រះគ្រូចៅអធិការបានមានថេរដីកាបន្តទៀតថា ចាប់ពីពេលដែលសំណង់ចាប់ផ្តើមសាងសង់ឡើង ឃើញថាមានការចូលរួមជាថវិកា ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ ជិតឆ្ងាយ ទៅតាមសទ្ធា ជ្រះថ្លារៀងៗខ្លួនរហូត រួចរាល់ជាស្ថាពរ និងធ្វើពិធីសម្ពោធឆ្លងនៅពេលនេះតែម្តង ។

សូមបញ្ជាក់ថាប្រាសាទជ័យមង្គលព្រះសិអារ្យមេត្រី(ទ្វារប្រាំបី)នេះកសាងចំណាយអស់ថវិកាសរុបចំនួន៣៦០.០០០ $ (សាមសិបប្រាំមួយម៉ឺនដុល្លារ) ហើយបច្ចុប្បន្ន វត្តនៅជំពាក់ថ្លៃជាង និងគ្រឿងសំណង់សរុបចំនួន ៥៤.០០០$(ប្រាំម៉ឺន បួនពាន់ដុល្លារ)ទៀត ខណ:សាងសង់រួចរាល់ ជាស្ថាបពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣៕