បាត់ដំបង៖ ចោរប្រុស-ស្រី បានធ្វើកម្មភាពបន្លំចូលលួចយកលុយម្ចាស់ទីតាំង Wing វេលុយមួយកន្លែងអស់ប្រមាណជាង ៨ ០០០ដុល្លារ ហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីបន្លំលួចលុយទីតាំង Wing វេលុយខាងលើ បានកើតឡើងនៅវេលាម៉ោង ០៨និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ បាត់បងទ្រព្យសម្បត្តិលុយជាង ៨ ០០០ដុល្លារ។
ស្ត្រីរងគ្រោះជាម្ចាស់ទីតាំង Wing វេលុយបាននិយាយថា មុនពេលកើតហេតុមានស្ត្រីម្នាក់ជិះម៉ូតូមកឈប់ខាងមុខតូបល្-ដូររបស់គាត់ និងចូលទិញកូកា និងទឹកសុទ្ធហើយបាលដាក់លើម៉ូតូទូទាត់លុយអស់ជាង ៣ម៉ឺនរៀល ដោយឲ្យលុយថ្លៃកូកា និងទឹកសុទ្ធក្រប្រាក់រាយហើយជនសង្ស័យម្នាក់ទៀត បន្លំដើរចូលប្រមូលលុយក្នុងថតតុបន្ទប់វីងរួចជិះម៉ូតូគេចបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវមុខសញ្ញាជនសង្ស៏យតាមរយៈរូបភាពដែលថតបានដោយកាម៉ារ៉ាសុវត្ថិភាព៕