2024-04-29 08:04
113

កំពង់ស្ពឺ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ សរុបជាង ១៣ម៉ឺនគ្រាប់ ដែលកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានដឹកជញ្ជូនយកមករក្សាទុកនៅឃ្លាំង នៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ចំនួន ០៥គ្រឿង ដោយសារខុសបច្ចេកទេសក្នុងការលើកដាក់ ក៏បណ្ដាលឱ្យផ្ទុះយ៉ាងក្រក្រើកដី ក្នុងនោះបណ្តាលឲ្យមន្ត្រីយោធា ចំនួន ២០រូប បានស្លាប់។
   យោងតាមរបាយការណ៍ដែលទទួលបាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ ប្រភេទគ្រាប់ដែលបានផ្ទុះ សរុបចំនួន ១៣២.៩៣៩គ្រាប់ ប្រភេទគ្រាប់ រួមមាន៖ គ្រាប់ k 
53 ចំនួន ១០៩.៨៣៩, គ្រាប់ 12.7mr ចំនួន ៧.៦៧០, គ្រាប់បែកដៃ RG-4 ចំនួន ៥០, គ្រាប់ B41 ចំនួន ៦៨៦, គ្រាប់ 23mm ចំនួន ២.០៦៤, គ្រាប់ B40 ចំនួន ២៨៥, គ្រាប់បែកដៃ RGD-5 ចំនួន ៩៦២, គ្រាប់បែកដៃ F-1ចំនួន ៥៥, គ្រាប់ CT-57 ចំនួន 57, គ្រាប់ 14mm ចំនួន ៥២១, គ្រាប់ត្បាល់ C60 ចំនួន ៤០គ្រាប់, ត្បាល់ C82 ចំនួន ២៣, គ្រាប់ DKZ75 ចំនួន ៤៤, គ្រាប់ DKZ82 ចំនួន ៩៤១, មីនលេខបូក (PMN2) ចំនួន ៩.៥៩៤, គ្រាប់M79 ចំនួន ៧២, គ្រាប់P89 ចំនួន ០៦, មីនគោក ចំនួន ០១, គ្រាប់ឡង់ ចំនួន ២៧, គ្រាប់បែក M73 ចំនួន ០១, មីនលេខបូក PMN ចំនួន ០១។
   សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង១៥នាទី មានករណីភ្លើងឆេះឃ្លាំងគ្រាប់ ក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបណ្តាលឲ្យយោធិន ចំនួន ២០រូបស្លាប់ ក្នុងមន្ត្រីយោធាតំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ចំនួន ១៥រូប និងយោធាភូមិភាគទី៣ ចំនួន ០៥នាក់។
បច្ចុប្បន្ន សពយោធិពលីទាំង២០រូប ត្រូវបានរៀបចំពិធីបុណ្យនៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ តែម្តង៕