2024-05-11 10:05
203

លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស នៅថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំ មន្រ្តីក្រោមឱវាទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមួយចំនួន បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស ចំនួន០៤គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)។

អំណោយជាគ្រឿងឧបភោគបរិភោគ ដែលលោកអភិបាលស្រុក នាំយកមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះខាងលើក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ត្រីខ០១
យួរ.មុង០១.ភួយ០១.សារ៉ុង០១ និងថវិកា១៥មុឺនរៀល។ដោយឡែក គ្រួសារដែលមានទារកទទួល មរណភាពដោយសារជំងឺតាំងពីចាប់កំណើត ទទួលបាន៤៤មុឺន
រៀលក្នុងនោះ២០មុឺនរៀលជាការឧបត្ថម្ភ របស់ឯកឧត្តមកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។

នៅក្នុងឱកាសនេះ លោក មាស សារ៉េត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី ជូនបងប្អូនប្រជាពលរដ្ឋទាំង៤គ្រួសារ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខនិងការលំបាករប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដែលមានការលំបាកផ្នែកជីវភាព និងរងគ្រោះដោយប្រការណាមួយនោះអាជ្ញាធរ មិនបានជួយ និងមិនបានជួយដោះស្រាយជូនពួគគាត់ឡើយ។

សូមបញ្ជាក់ថា សប្បុរសជនដែលបានឧត្ថម្ភជួយគ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ទាំង៤គ្រួសាររួមមាន ៖
ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ថវិកា២០មុឺនរៀល( ឧបត្ថម្ភជូនគ្រួសារ ទារកដែលទទួលមរណភាពដោយសារជំងឺពីកំណើត កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤) លោក មាស សារ៉េត អភិបាលស្រុក៥០មុឺនរៀល,លោក អ៊ឹម ដៀ អភិបាលរងស្រុកអណ្តូងមាស៣មុឺនរៀលនិង ក្រុមប្រឹក្សាឃុំតាឡាវ សរុបចំនួន ១៦០,០០០៛៕