2024-05-18 11:54
326

ប៉ៃលិន ៖ លោកអ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកមកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន ដែលបានយកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក អ៊ី ឈាន បានបញ្ជាក់ថា «ខ្ញុំក៏សូមគោរពថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលបាន យកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយបានកាន់ កាប់អសនៈចំនួន៥៥ លើអសនៈ៥៨ ដែលត្រូវបោះឆ្នោត។ដ,ស ស រ ន