2024-05-28 08:05
95

ពោធិ៍សាត់៖ ពិធីប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងប្រធានថ្មីនៃមណ្ឌលអបរំកែប្រែទី៤(ម៤)លោក ប្រាជ្ញ សុភី មកពីខេត្តស្ទឹងត្រែងជំនួសលោក អ៊ំ សាខន នៅខេត្តពោធិ៍សាត់ដែលត្រូវចូលនិវត្តន៍វិញ។ពិធីនេះមានការចូលរួមដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្តអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអនុរក្សពន្ធនាគារជាច្រើនរូបទៀត។

ពិធីប្រកាសនេះ ធ្វើឡើងនារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតក្នុងភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
ខេត្តពោធិ៍សាត់។

 យោងតាមប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ លេខ២១៤៤ ប្រក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានផ្ទេរភារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី អត្តលេខ០៣៨៥ ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុំ សាខន ដែលត្រូវចូលនិវត្តន៍។
 
បន្ទាប់ពីទទួលបានប្រកាស និងប្រគល់ត្រានោះរួចមក លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានថ្មី មណ្ឌលអប់រំកែប្រែទី៤ បានឡើងធ្វើការប្តេជ្ញាចិត្ត គោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ដោយស្មោះស្ម័គ្រគោរពប្រតិបត្តិ តាមគោលការរបស់ក្រសួងមហាផ្ទៃ, រៀនសូត្រយកគំរូដឹកនាំគ្រប់គ្រងល្អៗរបស់ថ្នាក់ដឹកនាំមុនៗ គួបផ្សំជាមួយចំណេះដឹងបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។
 
នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំកន្លងមក លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុំ សាខន និងសូមណែនាំដល់លោកប្រធានមណ្ឌលអប់រំកែប្រែទី៤ ដែលទើបចូលកាន់មុខតំណែងថ្មីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕ លាន គ្រន