ភ្នំពេញ៖ អ្នកលេងគុនខ្មែរ សែន ច័ន្ទឫទ្ធីគុន ដែលមានឈ្មោះដើម Thiago Teixeira បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាគុនចម្រុះជើងឯកអាស៊ីឆ្នាំ២០២៤ ក្នុងខែកក្កដា ខាងមុខដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា «នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីយកមេដាយជូនប្រទេសកម្ពុជាឲ្យបាន»។
អ្នកប្រយុទ្ធគុនខ្មែរ ដើមកំណើតប្រេស៊ីល មានសញ្ជាតិខ្មែរ បង្ហាញភាពរបស់ខ្លួនថា៖ «ទោះជាលើកដំបូងសម្រាប់ខ្លួនក្នុងការប្រកួត MMA ក៏មិនបង្កជាឧបសគ្គខ្លាំងទេ ព្រោះបានហ្វឹកហាត់ពីមុនមកដែរ ហើយបច្ចុប្បន្នក៏កំពុងសម្រួចខ្លួនខ្លាំងជាមួយមិត្តរួមជាតិឯទៀតនៅក្លឹប Cambodian Top Team»។
កីឡាករមានឈ្មោះដើមថា Thiago Teixeira រូបនេះ សង្កត់ធ្ងន់ដែរថា «នឹងខិតខំប្រឹងប្រែងក្នុងកាតប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីយកមេដាយជូនប្រទេសកម្ពុជា»។
សូមជម្រាបថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានជាង ២០ប្រភេទចូលរួមការប្រកួតនេះ៕