2024-06-03 06:58
317

នៅក្នុងរាងកាយរបស់មនុស្សស្រីនីមួយៗតែងតែមានបន្ទប់ក្ដៅមួយ ដើម្បីថ្ងៃក្រោយទុកទទួលអាយុជីវិតថ្មី(កូន) បន្ទប់នោះគឺស្បូន ដូច្នេះប្រសិនជាអ្នកផឹកទឹកត្រជាក់ចូល វានឹងបំផ្លាញបរិស្ថានជុំវិញស្បូននោះ ដែលអាចធ្វើឱ្យនារីមានគ្រោះថ្នាក់បាន ដូច្នេះតើទឹកត្រជាក់អាចប៉ះពាល់ដល់នារីអ្វីខ្លះទៅ?

 វានឹងធ្វើឱ្យស្បូនអ្នកដំណើរការមិនបានល្អ ដោយរីកធំ និងបង្រួមតូចមិនប្រក្រតី ។

 វានឹងធ្វើឱ្យស្បូនអ្នកបញ្ចេញឈាមតិចនៅពេលដែលអ្នកមករដូវ ដែលមិនអាចធ្វើឱ្យឈាមកខ្វក់ ឬឈាមពុលទាំងអស់នោះចេញមកក្រៅបានអស់ឡើយ នោះយូរទៅវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។

 ស្បូនអ្នកអាចនឹងចាប់ផ្តើមឈឺពីមួយថ្ងៃទៅមួយថ្ងៃដោយអ្នកមិនអាចដឹងពីមូលហេតុ។នៅពេលដែលអ្នកផឹកទឹកត្រជាក់កាន់តែច្រើន នោះអត្រានៃការមិនអាចបង្កើតកូននឹងកាន់តែខ្ពស់។

 នៅពេលស្បូនអ្នកត្រូវការភាពកក់ក្ដៅ វានឹងប្រើប្រាស់អាស៊ីតខ្លាញ់ដែលមានលើពោះអ្នក ដូច្នេះវានឹងធ្វើឱ្យវាកាន់តែក្រាស់ ដែលអាចធ្វើឱ្យក្បាលពោះអ្នកកាន់តែធំ។

 វានឹងអាចធ្វើឱ្យកោសិកាស្បែកថ្មីមិនងាយដុះ វានឹងដុះចេញមកយឺត ថែមទាំងអាចធ្វើឱ្យអ្នករំលាយអាហារមិនបានល្អ នោះអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកនឹងកាន់តែច្រើន ដែលអាចធ្វើឱ្យអ្នកធាត់យ៉ាងងាយ៕