បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤)។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពិធីនេះក៏មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរកសាងកម្លាំង ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានមន្ទីរភស្តុភារ ប្រធានមន្ទីរសម្ភារៈបច្ចេកទេស និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៩ ដែលប្រារព្ធនៅសាលប្រជុំធំជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ។
លោកឧត្តមសេនីយ៍ត្រីបានលើកឡើងថា៖ សន្តិភាព និងការអភិវឌ្ឍន៍ ដែលបានមកដល់សព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកពីនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថដែលបានចូលនិវត្តន៍ ពិកា និងពលីមរណ: ដើម្បីការពារជាតិមាតុភូមិ និងលះបង់គ្រប់បែបយ៉ាងផងដែរ។
ការលះបង់នេះហើយដែលនាំឱ្យប្រទេសជាតិយើង រួចផុតពីរបបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន។
លោកក៏បានបញ្ជាក់ទៀតថា ជាមួយនឹងការលះបង់របស់បងប្អូនយោធិន ដើម្បីជាតិមាតុភូមិ ក៏ទទួលបាននូវការតបស្នងពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
ហើយបន្តវេន នៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូន ។
សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ដែលបានចូលរួមពិធីសំណេះសំណាលសរុបចំនួន ៩២នាក់ ក្នុងនោះយោធិននិវត្តន៍ ៥១នាក់, ពិការ ១៥នាក់, គ្រួសារយោធិនពលី-មរណៈ ២៦គ្រួសារ ។
ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , មីមួយកេស ,ទឹកសុទ្ធ ២យួរ , ត្រីខ១យួរ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភជាថវិកាបន្ថែមក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀល៕