តើកម្មវិធីរុករកអាចទទួលខុសត្រូវបានទេ ប្រសិនបើអ្នកប្រើបានជួបឧប្បទ្ទវហេតុ?
នេះគឺជាសំណួរដែលត្រូវបានចោទសួរនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបុរស ៣ នាក់បានស្លាប់នៅពេលដែលរថយន្តរបស់គេ បើកចេញពីស្ពានដែលមិនទាន់រួចរាល់ហើយក៏បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងបាតទន្លេមួយ ដែលស្ថិតនៅឯរដ្ឋ Uttar Pradesh ភាគខាងជើង។
ក្រោយពីកើតហេតុ ពេលនេះប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងឧប្បទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយពួកគេជឿជាក់ថាឧប្បទ្ទវហេតុនេះកើតឡើងក៏ព្រោះតែពួកគេបានជឿជាក់ទៅលើការនាំផ្លូវរបស់ Google Maps ដែលបានដឹកនាំក្រុមរបស់ពួកគេឲ្យធ្វើដំណើរតាមផ្លូវមួយនោះ។
Google Maps គឺជាកម្មវិធីរុករកដ៏ពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌា។
មិនតែប៉ុណ្ណោះកម្មវិធីនេះ ត្រូវបានគេរាយការណ៍ថាមានអ្នកប្រើប្រាស់សកម្មប្រហែល ៦០ លាននាក់ និងប្រហែល ៥០ លាននាក់ទៀតនៅក្នុងការរុករកទីតាំងក្នុងមួយថ្ងៃ។
ផ្នែកមួយនៃស្ពានត្រូវបានគេរាយការណ៍ថា បានដួលរលំកាលពីដើមឆ្នាំនេះម្ល៉េះ ដោយសារតែទឹកជំនន់ ហើយខណៈពេលដែលអ្នកស្រុកដឹងរឿងនេះហើយពួកគេមិនបានធ្វើដំណើរឆ្លងកាត់ស្ពាននោះទៀតនោះទេ ប៉ុន្តែដោយឡែកដោយសារតែបុរសទាំងបីនាក់នេះ មិនបានដឹងពីរឿងទាំងនេះទេដោយសារតែពួកគេមិនមែនជាអ្នកដែលរស់នៅក្នុងតំបន់នេះ ដូចនេះហើយទើបបណ្ដាលឲ្យពួកគេត្រូវមកជួបគ្រោះថ្នាក់ដោយរន្ធត់បែបនេះទៅ ម្យ៉ាងដោយសារតែមិនមានរនាំង ឬផ្ទាំងផ្លាកសញ្ញាបញ្ជាក់ថាស្ពាននេះមិនទាន់សាងសង់រួចនោះទេ។
បន្ទាប់ពីកើតមាននូវសោកនាដកម្មបែបនេះហើយ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អរបស់ប្រទេសឥណ្ឌា ហើយក៏មានការបង្កឲ្យមានការវែកញែកថា តើកម្មវិធីរុករកដូចជា Google Maps ចែករំលែកនូវការទទួលខុសត្រូវចំពោះឧប្បត្តិហេតុបែបនេះដែរឬទេ?
ហើយពេលនេះដែរ អាជ្ញាធរឥណ្ឌា កំពុងតែបានដាក់ឈ្មោះវិស្វករចំនួនបួននាក់ ដែលមកពីនាយកដ្ឋានផ្លូវរបស់រដ្ឋ និងមន្រ្តីមិនបញ្ចេញឈ្មោះម្នាក់ពី Google Maps នៅក្នុងពាក្យបណ្ដឹងរបស់ប៉ូលីសទៅលើការចោទប្រកាន់ពីបទមនុស្សឃាត។