2024-11-30 16:32
7

វ៉ាស៊ីនតោន៖ ជាយូរមកហើយ មុនពេលដែលជនជាតិ Maya បានសាងសង់ប្រាសាទបុរាណ អ្នកកាន់តំណែងមុនរបស់ពួកគេបានផ្លាស់ប្ដូរទេសភាពនៃឧបទ្វីប Yucatan របស់អាមេរិកកណ្ដាលរួចទៅហើយ។

ដោយប្រើយន្តហោះគ្មានមនុស្សបើក និងភាពរូប Google Earth អ្នកបុរាណវត្ថុវិទូបានរកឃើញបណ្ដាញប្រឡាយទឹក ដែលមានអាយុកាលជាង ៤០០០ ឆ្នាំ ដែលស្ថិតនៅក្នុងទីក្រុង Belize ។ 

ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃ សុក្រ នៅក្នុង Science Advances ។

បន្ទាប់មកក្រុមការងារ បានធ្វើការជីកកកាយនៅក្នុងដែនជម្រកសត្វព្រៃ Crooked Tree របស់ Belize ។ 

ប្រឡាយត្រីបុរាណផ្គូផ្គងនឹងស្រះទឹក ត្រូវបានគេប្រើសម្រាប់ធ្វើប្រឡាយ និងចាប់ប្រភេទត្រីទឹកសាបដូចជា ត្រីឆ្តោ ជាដើម។

បណ្ដាញប្រឡាយត្រូវបានសាងសង់នៅដើម ៤០០០ ឆ្នាំមុន ដោយប្រជាជនពាក់កណ្ដាលបានពនេចរនៅតំបន់ឆ្នេរ Yucatan ។ 

យោងទៅតាមការសិក្សា ប្រឡាយត្រូវបានប្រើប្រាស់ប្រហែលជា ១០០០ ឆ្នាំ ឬយូរជាងនេះ នៅពេលដែលជនជាតិ ម៉ាយ៉ា (Maya) ចាប់ផ្ដើមតាំងទីលំនៅ នៅក្នុងភូមិកសិកម្មអចិន្រ្តៃយ៍ ហើយវប្បធម៌ប្លែកៗក៏ចាប់ផ្ដើមលេចឡើង។

នៅកម្ពស់នៃអរិយធម៌ ម៉ាយ៉ា (Maya) ប្រជាជនដែលនៅតំបន់នោះ បានសាងសង់ប្រាសាទ ផ្លូវថ្នល់ ពីរ៉ាមីត រួមនឹងវិមានផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបង្កើតប្រព័ន្ធដែលមានភាពស្មុគស្មាញផ្សេងៗនៃការសរសេរ គណិតវិទ្យា និងតារាសាស្រ្តជាដើម។ 

អ្នកវិទ្យាសាស្រ្តដឹងកាន់តែច្បាស់អំពីយុគសម័យនេះ ដោយសារតែមានទីតាំងវត្ថុបុរាណសំខាន់ៗជាច្រើនទៀត។

ប៉ុន្តែបើយោងទៅតាមការសិក្សាថ្មីៗនេះបានបង្ហាញ ពីទំនាក់ទំនងរវាងមនុស្សមុននៅលើទេសភាព និងការលេចឡើងក្រោយនៃវប្បធម៌ម៉ាយ៉ា។ 

នៅលើកម្រិតជាក់ស្ដែង ប្រឡាយដែលមានអាយុកាលដ៏ចំណាស់នេះ បានជួយទៅដល់ប្រជាជនម៉ាយ៉ាដំបូងនៅក្នុងតំបន់ក្នុងការធ្វើពិពិធកម្មរបបអាហាររបស់ពួកគេ និងបានចិញ្ចឹមចំនួនប្រជាជនដែលកំពុងកើនឡើង បង្កើតមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់វប្បធម៌ផងដែរ។