2025-01-23 13:23
94

(ភ្នំពេញ)៖ ព័ត៌មានបឋម យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋ ចំនួន៣នាក់បានខ្យល់គដួលស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈ៦នាក់ផ្សេងទៀតកំពុងសង្គ្រោះ នៅក្នុងហេតុការណ៍ ប្រមូល ផ្ដុំប្រជៀតគ្នា នៅមុខផ្ទះ អ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយក អាំងប៉ាវ។ ហេតុការណ៍ដ៏កម្រ ខាងលើ នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដែលមានទីតាំងស្ថិត នៅតាម បណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។។

បន្ទាប់ពីកើតហេតុក៏មានវត្តមានថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ដែលក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បី ជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ដើម្បីបំបែកនូវការជួបជុំនោះផងដែរ៕