សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នេះ ផ្ញើសារអបអរសាទរ និងជូនពរបងប្អូនជាប់សែស្រឡាយចិនសូមមានសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិន។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតី បានបង្ហោះសារដូច្នេះថា «អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិន សូមជូនពរ បងប្អូន ពូមីង លោកតា លោកយាយ បងប្អូនទាំងអស់ដែលមានសែស្រឡាយចិន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋចិនរស់នៅព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរគ្រប់ប្រការ»៕