
ថៃ៖ មេបញ្ជាការកងទ័ពអាកាសថៃបានសង្កត់ធ្ងន់ថា យោធាខ្លួនត្រូវត្រៀមលក្ខណៈនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងករណីមានការប្រយុទ្ធគ្នាជាលើកទីពីរកើតឡើង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាទ័ពអាកាស Navamindradhiraj ស្រុក មឹកដែក ខេត្ត Saraburi ប្រទេសថៃ នាយឧត្តមសេនីយ៍ សេក សានគន្ថា អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ (C-in-C) បាននិយាយអំពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ដែលអាចនឹងមានការប្រយុទ្ធគ្នាជាលើកទីពីរ។
នាយឧត្តមសេនីយ៍ខាងលើ បន្តថា ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់កើតឡើង តម្រូវឱ្យពួកគេត្រូវចាត់វិធានការតបត ហើយយោធាថៃត្រូវមានកាតព្វកិច្ចធ្វើសកម្មភាពតាមបញ្ជាថ្នាក់លើ ដោយធានាថា យោធាត្រូវតែត្រៀមខ្លួនជាស្រេចចំពោះការករណីប្រយុទ្ធគ្នាណាមួយបានកើតឡើង៕
