2025-10-20 09:57
23

យន្តហោះចម្បាំង J-10C ជំនាន់ទី៤ ដែលផលិតដោយ ក្រុមហ៊ុន Chengdu Aircraft Industry Group (CAIG)  នឹងហោះហើរលើដែនអាកាសនៃទីក្រុងហ្សាកាតាឆាប់ៗនេះ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានបញ្ជាក់ពីការសម្រេចចិត្តទិញយន្តហោះចម្បាំង J-10C ជំនាន់ទី៤ របស់ចិន ចំនួន ៤១ គ្រឿង ក្នុងតម្លៃប៉ាន់ស្មានជាង  ៩ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Military Watch។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានប្រាប់អ្នកយកព័ត៌មានថា « សមាជិកថ្មី J-10C នឹងហោះហើរលើទីក្រុងហ្សាកាតាឆាប់ៗនេះ» ដោយបង្ហាញថា កិច្ចសន្យាត្រូវបានចុះហត្ថលេខារួចហើយ។

ការទិញយក J-10C នេះនឹងអនុញ្ញាតឱ្យកងទ័ពអាកាសឥណ្ឌូនេស៊ីជំនួសបន្តិចម្តងៗនូវយន្តហោះចម្បាំង F-5 និង F-16 ដ៏ចាស់របស់អាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា J-10C បានសម្គាល់ខ្លួនវាកាលពីខែឧសភាឆ្នាំមុន នៅពេលដែលយន្តហោះប៉ាគីស្ថានប្រភេទនេះ ត្រូវបានគេរាយការណ៍ថា បានបំផ្លាញយន្តហោះ Rafale ដែលផ្គត់ផ្គង់ដោយប្រទេសបារាំង និងប្រើប្រាស់ដោយឥណ្ឌា ដែលជាជោគជ័យមួយ ដែលបានបង្កើនការទាក់ទាញរបស់ខ្លួនទៅកាន់អ្នកទិញនៅក្នុងពិភពមិនមែនលោកខាងលិច។

យន្តហោះចម្បាំង J-10C ជាជំនាន់កំពូលនៃស៊េរី J-10 របស់ចិន ត្រូវរចនាឡើងយ៉ាងពិសេសក្នុងគោលបំណងជា multirole fighter ដែលមានសមត្ថភាពប្រយុទ្ធទាំងអាកាសទៅអាកាស ពីអាកាសទៅដី និងប្រឆាំងនាវាផងដែរ៕