កងទ័ពមីយ៉ាន់ម៉ា និងកងទ័ពឆ្មាំការពារព្រំដែន BGF ដែលជាសម្ព័ន្ធមិត្ត បានបន្តទម្លាក់បែកលើតំបន់សេដ្ឋកិច្ចពិសេស «KK Park» ក្នុងស្រុក Myawaddy រដ្ឋ Karen ជាប់ព្រំដែនថៃ ដោយមានគោលបំណងកម្ចាត់បណ្តាញឧក្រិដ្ឋកម្មអនឡាញដែលស្ថិតនៅទីនោះ។
តំបន់សេដ្ឋកិច្ចពិសេស KK Park ត្រូវបានគេរាយការណ៍ថាជាមជ្ឈមណ្ឌលធំមួយសម្រាប់ការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានការប្រើប្រាស់បច្ចេកវិទ្យា Starlink ដើម្បីបង្កើតបណ្តាញអន្តរជាតិ។
ស្ថានការណ៍នៅតំបន់ KK Park ស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា កំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា និងកង BGF បានបាញ់គ្រាប់បែកជាប់គ្នា ៩ថ្ងៃជាប់គ្នា ដើម្បីកម្ចាត់បណ្តាញ Scammer ដែលត្រូវបានគេរាយការណ៍ថាប្រើប្រាស់តំបន់នេះជាមជ្ឈមណ្ឌលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មតាមអនឡាញ។
ការទម្លាក់បែកបានបន្តជាប់គ្នា ៩ថ្ងៃជាប់គ្នា របស់យោធាមីយ៉ាន់ម៉ា គឺចាប់ផ្តើមពីចុងខែតុលា ដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យកម្មករអន្តរជាតិ ជាង ១,៦០០ នាក់ ត្រូវរត់គេចខ្លួនទៅកាន់ស្រុក Mae Sot ខេត្ត Tak នៃប្រទេសថៃ និងមនុស្សជាង ២០០០ នាក់ ត្រូវបានចាប់ខ្លួន។
ការបាញ់ទម្លាក់គ្រាប់បែកកម្ទេចទីតាំងនេះ បានបង្ហាញពីការប្តេជ្ញារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការបញ្ចប់បណ្តាញឧក្រិដ្ឋកម្មអនឡាញ ដែលត្រូវបានគេរាយការណ៍ថាបានបោកប្រាស់លុយពីជនរងគ្រោះជាច្រើនជុំវិញពិភពលោក។ ទោះបីជាការទម្លាក់គ្រាប់បែកនោះមានគោលបំណងសុចរិតក្នុងការកម្ចាត់ឧក្រិដ្ឋកម្មអន្តរជាតិក៏ដោយ ក៏វាបានបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់នោះផងដែរ៕






