ថៃ៖ ចក្រភពអង់គ្លេសបានដាក់ក្រុមហ៊ុនថៃចំនួន៤ក្នុងបញ្ជីខ្មៅ ក្រោយបានរកឃើញថាគាំទ្ររុស្ស៊ី ធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន»។ ចក្រភពអង់គ្លេសបានដាស់តឿន និងធ្វើការព្រមានរដ្ឋាភិបាលថៃ ធ្វើការណែនាំទៅកាន់អាជីវកម្មក្នុងស្រុកខ្លួនអំពីហានិភ័យប៉ះពាល់ដល់មុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិ ។
ការិយាល័យការបរទេសសហព័ន្ធ និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស (FCDO) បានប្រកាសកំណត់អត្តសញ្ញាណបុគ្គលនិងអង្គភាពប្រទេសទីបីចំនួន៣៩ ត្រូវបានរកឃើញថាកំពុងជួយគាំទ្រទីក្រុងមូស្គូ រុស្ស៊ីក្នុងសង្រ្កានឈ្លានពានអ៊ុយក្រែន។
លោកស្រីAradaFuangtong អគ្គនាយកពាណិជ្ជកម្មបរទេស (DFT) ថៃ បានបង្ហាញថាលោកស្រីមិនមើលស្រាលបញ្ហានេះទេ និងបានកោះហៅក្រុមហ៊ុនទាំង៤ដែលបានរកស៊ីជាមួយរុស្ស៉ី ដើម្បីមកធ្វើការពិភាក្សាជាបន្ទាន់ លោកស្រីបន្ថែមថាផលវិបាកធ្ងន់ធ្ងរមិនមែនតែសម្រាប់ក្រុមហ៊ុនផ្ទាល់នោះទេប៉ុន្តែប្រទេសថៃទាំងមូល។លោកស្រីធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ដល់វិស័យឯកជនថៃរួមទាំងសហព័ន្ធឧស្សាហកម្មថៃ សភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាអ្នកដឹកជញ្ជូន ថៃ ស្នើសុំឱ្យធ្វើការផ្សព្វផ្សាយព័ត៌មាននេះជំរុញឱ្យអ្នកនាំចេញធ្វើពាណិជ្ជកម្មអន្តរជាតិមានការប្រុងប្រយ័ត្នបំផុត។លោកArada បញ្
ជាក់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសថៃ ជៀសមិនរួចពីផលប៉ះពាល់នោះឡើយពេលនេះប្រទេសថៃស្ថិតនៅក្នុងក្រស៊ែរភ្នែករបស់បណ្តាប្រទេសលោកខាងលិច ហើយក៏ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ការនាំចេញរបស់ថៃ នេះបើតាមកាសែតថៃ The Nation ។ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗចំនួន៤របស់ថៃក្នុងបញ្ជីខ្មៅរបស់ចក្រភពអង់គ្លេសក្នុងគោលបំណង ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ហើយអង្គភាពដែលត្រូវបានកំណត់ក្រោមច្បាប់នេះប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងររួមទាំងការបង្កកទ្រព្យសម្បត្តិ ការបដិសេធសេវាកម្មហិរញ្ញវត្ថុ និងភស្តុភារពីស្ថាប័នដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ការប្រកាសនេះធ្វើឡើងទោះបីជាប្រទេសថៃបានរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់ជាមួយទាំងចក្រភពអង់គ្លេសនិងរុស្ស៊ីក៏ដោយ៕





