2025-11-22 12:01
46

ថៃ៖  នៅសាលារដ្ឋបាលខេត្ត Krabi ឧត្តមសេនីយទោ Boonsin Padklang ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ព បានធ្វើបាឋកថាពិសេសលើប្រធានបទ "រឿងរ៉ាវនៃទាហានក្លាហាន ការពារអធិបតេយ្យភាពសម្រាប់ប្រជាជនថៃទាំងអស់"។

ក្រោយការរៀបរាប់ពីវីរៈភាពកងទ័ពថៃចប់ សិស្សម្នាក់ក៏បានសួរ លោក ប៊ុនស៊ីន ថា តើអ្វីជាបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងតំណែងរបស់គាត់ក្នុងនាមជាឧត្តមសេនីយ៍ម្នាក់? អតីតមេបញ្ជាការកងទ័ពទី២ រូបនេះឆ្លើយទាំងមិនស្ទាក់ស្ទើរថា បញ្ហាប្រឈមដ៏ធំបំផុតរបស់គាត់គឺ ការបិទប្រាសាទតាមាន់ធំទាំងស្រុង និងការទាមទារយកទឹកដីថៃមកវិញ។ លោកបន្តថា មានតែប្រាសាទតាក្របីប៉ុណ្ណោះដែលនៅបន្តបេសកកម្មនាពេលអនាគត។

តាមរយៈពាក្យសម្ដីខាងលើ សបញ្ជាក់ឲ្យដឹងថា អតីតមេបញ្ជាការទី២រូបនេះ នៅតែចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជា បើទោះបីជាលោកទើបតែចូលនិវត្តន៍យ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត បើយើងក្រឡេកថយក្រោយមើលពីសកម្មភាពរបស់ លោក ប៊ុនស៊ីន វិញ ឧត្តមសេនីយទោរូបនេះ តែងតែប្រកាសចង់បង្ករសង្គ្រាមជាមួយកម្ពុជា រហូតឈានដល់ការផ្ទុះសង្គ្រាមរយៈពេល៥ថ្ងៃរវាងភាគីទាំងពីរ។ 

មិនតែប៉ុណ្ណោះ ក្រោយបទឈប់បាញ់ចូលជាធរមាន អតីតមេបញ្ជាការកងទ័ពទី២ នេះ នៅតែមិននឿយណាយចិត្ត ក្នុងការចង់លេបត្របាក់យកដែនអធិបតេយ្យភាពកម្ពុជា បើទោះបីជាលោកមិនអាចដណ្ដើមយកប្រាសាទមួយចំនួនរបស់កម្ពុជាបានយ៉ាងណាក៏ដោយ តែឧត្តមសេនីយទោ Boonsin នៅតែមិនទទួលស្គាល់ការពិតពីភាពបរាជ័យរបស់ខ្លួន និងអះអាងចង់ដណ្ដើមយកមកវិញនាពេលអនាគតឲ្យបានដដែល៕