2025-11-23 14:26
23

ថៃ៖ ទាហានថៃបានបាញ់ព្រមានទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់ធ្លោយធ្លាក់ចូលក្នុងភូមិមួយរបស់ថៃ ក្រោយការប៉ះទង្គិចគ្នានៅព្រំដែនមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ Khaosod។

ក្រុមមន្ត្រីថៃបាននិយាយថា កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នាឆ្លងព្រំដែនពីប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យគ្រាប់កាំភ្លើងត្បាល់មានទំហំ ៦០មីលីម៉ែត្រ បានធ្លាក់ចូលទៅក្នុងភូមិរបស់ប្រទេសថៃ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងបណ្ដាឱ្យមនុស្សជាង ១០០នាក់ មកពីមីយ៉ាន់ម៉ាភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។

ឧត្តមសេនីយទោ Woratep Bunya មេបញ្ជាការភូមិភាគទី៣ថៃ និយាយថា លោកត្រូវបានជូនដំណឹងនៅម៉ោងប្រហែល ៣ រសៀល កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ពីការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងតស៊ូបានវាយប្រហារក្រុង Ban Ta Yai ក្នុងស្រុក Mae Sot ខេត្ត Tak។ 

ហើយបន្ទាប់ពីទទួលបានការយល់ព្រមពីមេទ័ពភ្លាម មិនបង្អង់យូរ កងកម្លាំងថៃក៏បានបាញ់ផ្សែងមួយត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដើម្បីជាការព្រមាន។

យ៉ាងណាវិញ ក្រោយកើតហេតុ ទាហានថៃត្រូវបានដាក់ពង្រាយដើម្បីពង្រឹងសុវត្ថិភាពនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ទល់មុខតំបន់ប្រយុទ្ធក្នុងសង្កាត់មីយ៉ាវ។

បន្ទាប់មក មន្ត្រីថៃបានទាក់ទងទៅសមភាគីមីយ៉ាន់ម៉ា តាមរយៈគណៈកម្មាធិការព្រំដែនថៃ-មីយ៉ាន់ម៉ាខេត្ត ដោយជំរុញឱ្យមីយ៉ាន់ម៉ាទប់ស្កាត់មិនឱ្យមានគ្រាប់ផ្លោងឆ្លងចូលប្រទេសថៃតទៅទៀតទេ៕