2025-11-27 13:53
8

តូក្យូ៖   ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi កុំឲ្យបង្កហេតុដល់ប្រទេសចិនលើអធិបតេយ្យភាពរបស់តៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីជម្លោះការទូត ក្លាយជាសង្ក្រាមពាក្យសំដីបាញ់ផ្លោងដាក់គ្នាបង្អួតអំណាចរាងៗខ្លួន រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ។

ជម្លោះពាក្យសំដីរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ី បានចាប់ផ្តើមបន្ទាប់ពី លោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍យោធាក្នុងការវាយប្រហារណាមួយលើកោះតៃវ៉ាន ដែលត្រូវបានចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ។

ក្នុងការសន្ទនាតាមទូរស័ព្ទរវាង លោក Trump និងមេដឹកនាំចិន លោក Xi Jinping កាលពីថ្ងៃចន្ទនេះ បានលើកឡើងពីបញ្ហា ការវិលត្រឡប់របស់តៃវ៉ាន់គឺជា "ផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម" នេះបើយោងតាមក្រសួងការបរទេសចិន។

មិនយូរប៉ុន្មាន លោក Trump បានហៅទូរស័ព្ទទៅលោកស្រី Takaichi ហើយបានណែនាំនាយករដ្ឋមន្ត្រីជប៉ុន កុំឱ្យញុះញង់ និងបង្កភាពតានតឹងជាមួយទីក្រុងប៉េកាំង លើបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន នេះបើតាមរបាយការណ៍ Wall Street Journal ដែលបានដកស្រង់សម្តីមន្ត្រីជប៉ុន និងជនជាតិអាមេរិកម្នាក់ដែលបានទទួលការណែនាំអំពីការហៅទូរស័ព្ទនេះ។ កាសែតដ៏ដែលនេះបានបន្ថែមថាបានបន្ថែមថា“ ដំបូន្មានពីលោក Trump គឺមិនច្បាស់លាស់ទេ ហើយគាត់មិនបានដាក់សម្ពាធលើលោកស្រី Takaichi ឱ្យដកខ្លួនចេញពីមតិយោបល់របស់លោកស្រីទេ។ បន្ទាប់ពីទីក្រុងប៉េកាំងបានគំរាមប្រើកម្លាំងយោធាដើម្បីដណ្តើមយកតៃវ៉ាន់  ភ្លាមៗនោះនាយករដ្ឋមន្ត្រីជប៉ុន ឆ្លើយតបភ្លាមថាបើចិនវាយប្រហារតៃវ៉ាន ជប៉ុននិងប្រើកម្លាំងយោធា ជាមួយចិន ។ 

ចិនច្រលោតភ្លាមៗពេលលឺការព្រេមាននេះ និងបានឆ្លើយតបយ៉ាងបែបខឹងសម្បារចំពោះមតិយោបល់របស់លោកស្រី Takaichi ដោយកោះហៅឯកអគ្គរដ្ឋទូតតូក្យូ និងណែនាំពលរដ្ឋចិនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបន្ថែមទៀត។

នៅថ្ងៃពុធនេះស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានព្រមានប្រជាជនខ្លួនជាថ្មីម្តងទៀត ឱ្យប្រុងប្រយ័ត្ន បទឧក្រិដ្ឋកម្ម ហើយពលរដ្ឋចិនបានរាយការណ៍ថា "ត្រូវបានគេប្រមាថ វាយដំ និងរងរបួសដោយគ្មានហេតុផល។ក្រសួងការបរទេសជប៉ុនបានបដិសេធច្រាលើចោល ការកើនឡើងនៃឧក្រិដ្ឋកម្មក្នុងប្រទេសជប៉ុន ដោយតាមការដកស្រង់តួលេខពីទីភ្នាក់ងារប៉ូលីសជាតិ បង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំនេះ ចំនួនឃាតកម្មបានថយចុះពាក់កណ្តាលបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕