កាលថ្ងៃអាទិត្យ អាជ្ញាធរអាកាសយានដ្ឋាន Vilnius ប្រទេសលីទុយអានី បានប្រកាសផ្អាកប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ន បន្ទាប់ពីមានការសង្ស័យថា “មានបាឡុង” ហោះចូលក្នុងដែនអាកាសរបស់ខ្លួន។ ការរំខាននេះ បានកើតមានជាបន្តបន្ទាប់ក្នុងតំបន់បាល់ទិក និងធ្វើឱ្យជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។
អាកាសចរណ៍អឺរ៉ុប បានធ្លាក់ចូលក្នុងភាពវឹកវរម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយការមើលឃើញយន្តហោះគ្មានមនុស្សបើក និងការលុកលុយ រួមមាននៅទីក្រុង Copenhagen និង Brussels ហើយអាកាសយានដ្ឋាន Vilnius ត្រូវបានបិទយ៉ាងហោចណាស់ ១០ដង ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២៥។
អាជ្ញាធរនៃប្រទេសក្នុងតំបន់បាល់ទិកមួយនេះ បាននិយាយថា បាឡុងដែលត្រូវបានបង្ហោះដោយអ្នករត់ពន្ធកំពុងដឹកជញ្ជូនបារីដោយខុសច្បាប់ ហើយបានស្តីបន្ទោសលោកប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ចំពោះការអនុញ្ញាតឱ្យមានការអនុវត្តនេះ ដោយហៅវាថា “ជាទម្រង់នៃការវាយប្រហារកូនកាត់”។
ប្រទេសលីទុយអានី កាលពីខែតុលា បានបិទច្រកឆ្លងកាត់ទាំងពីរ នៅព្រំដែនបេឡារុស្ស ជាមួយនឹងប្រតិកម្មទៅការបង្ហោះបាឡុង ប៉ុន្តែបានបើកដំណើរការឡើងវិញ កាលពីសប្តាហ៍មុន ដោយសារការរំខាន ចរាចរណ៍ផ្លូវអាកាសហាក់ដូចជាបានបញ្ឈប់។
លោក Lukashenko បានហៅការបិទព្រំដែននេះថាជា “ការបោកប្រាស់ឆ្កួត” ដោយចោទប្រកាន់លោកខាងលិចថាកំពុងធ្វើសង្គ្រាមកូនកាត់ប្រឆាំងនឹងបេឡារុស្ស និងរុស្ស៊ី។ ករណីនេះ បង្ហាញពីភាពតានតឹងនយោបាយ និងសន្តិសុខក្នុងតំបន់បាល់ទិក ដែលអាចប៉ះពាល់ដល់អាកាសចរណ៍អឺរ៉ុបទាំងមូល៕




