2025-12-01 12:24
30

ចិន៖  យន្តហោះចម្បាំងបំបាំងកាយ J-36 របស់ចិន ដ៏អាថ៌កំបាំង និងគ្មានកន្ទុយ បង្ហាញពីការផ្លាស់ប្តូរការរចនាដ៏សំខាន់មួយ៖ ក្បាលបាញ់ផ្សែងដែលមានវ៉ិចទ័ររុញច្រានពីរវិមាត្រចំនួន៣ ជំនួសរន្ធដែលលិចចូលគ្នា លើគំរូដើមដំបូង។

ចិនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងផលិតយន្តហោះឡើងវិញក្នុងល្បឿនដែលមិនធ្លាប់មាននៅលោកខាងលិច ដែលបង្ហាញពីការប៉ុនប៉ងយ៉ាងខ្លាំងក្លា ដើម្បីតាមឲ្យទាន់សមត្ថភាពរបស់លោកខាងលិច នៅពេលដែលមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកកំពុងតស៊ូដើម្បីតាមទាន់នោះ។ 

ព័ត៌មានលំអិតជាផ្លូវការអំពីសមត្ថភាពរបស់ J-36 មិនត្រូវបានបង្ហាញជាសាធារណៈ ឡើយ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកវិភាគ និងមន្ត្រីយោធាលោកខាងលិច បានដឹងដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ និងរូបភាពដែលបានលេចចេញតាមអ៊ីនធឺណិត។ J-36 ត្រូវបានគេជឿថាជាយន្តហោះយុទ្ធសាស្ត្របំបាំងកាយមានរូបរាងដ៏ធំសម្បើម គ្មានកន្ទុយ បំពាក់ម៉ាស៊ីនចំនួនបី កំពុងស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុនអាកាសចរណ៍ Chengdu (CAC)។ 

J-36 បានធ្វើតេស្តហោះហើរជាលើកដំបូង និងបង្ហាញសាធារណៈនៅចុងឆ្នាំ២០២៤  ជាមួយរូបរាង ស្លាបហោះធំទូលាយដោយគ្មានផ្ទៃកន្ទុយបញ្ឈរ J-36 ជាមួយការដាក់តាំងបង្ហាញក្នុងវេទិការរំលឹកពីយន្តហោះចម្បាំងធម្មតាជំនាន់ទីប្រាំមួយ ។

អ្នកវិភាគ និងអ្នកសង្កេតការណ៍ និយយាថា ចិនកំពុងតែផ្តោតការយកចិត្តទុកដាក់លើរយៈចម្ងាយ បរិមាណផ្ទៃក្នុង ការបំបាំងកាយ ដែលបំពាក់ដោយម៉ាស៊ីនចំនួន៣ ត្រូវបានគេចាត់ទុកថា វារឿងមួយដែលមិនធម្មតានោះទេ សម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងដ៏ទំនើបនេះ។ J-36 ជាយន្តហោះយុទ្ធសាស្ត្រដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ហើយអាចបំពេញភារកិច្ចបានច្រើនទិសដៅ។ វាមានសមត្ថភាពក្នុងការត្រួតត្រាផ្លូវអាកាសបន្ថែមទៀត និងអាចដើរតួជាមជ្ឈមណ្ឌលបញ្ជូនសញ្ញា (sensor hub) សម្រាប់ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAV) ផ្សេងៗទៀតក្នុងការធ្វើប្រត្តិបត្តិការណ៍។

ម្យ៉ាងវិញទៀត J-36 ជាយន្តហោះចម្បាំងជំនាន់ក្រោយរបស់ចិន ដែលកំពុងប្រកួតប្រជែងជាមួយនឹងការអភិវឌ្ឍលើយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះមានមនុស្សបើក និងគ្មានមនុស្សបើក ក្រោមគម្រោង Next Generation Air Dominance (NGAD)។

យន្តហោះចម្បាំងបំបាំងកាយ J-36 ជាយន្តហោះចម្បាំងជំនាន់ទី៦របស់ចិន ត្រូវបានរចនាឡើងនូវរូបរាងថ្មី គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមកទល់និងពេលនេះ មិនទាន់ព័ត៌មានច្បាស់ការបញ្ជាក់ជាផ្លូវការណាមួយពីសមត្ថភាពរបស់ J-36 នៅឡើយទេ គឺស្ថិតនៅក្នុងតែការស្មានតែប៉ុណ្ណោះ ៕