2025-12-05 15:55
28

ភ្នំពេញ៖  មន្រ្តីយោធមួយរូប ដែលត្រូវមេអង្គភាព កាត់ប្រាក់បៀវត្សរយៈពេល ៣ឆ្នាំ ពេលនេះទទួលបានយុត្តិធម៌ហើយ ក្រោយមានកិច្ចអន្តរាគមន៍ ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ 

ពលបាលត្រី ប៉ោយ ពិសិទ្ធ ជាមន្ត្រីយោធាបម្រើការងារនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) និងត្រូវបានមេអង្គភាពកាត់ប្រាក់បៀវត្សរយៈពេល៣ឆ្នាំ ទើបតែទទួលបានពន្លឺយុត្តិធម៌ ក្រោមកិច្ចអន្តរាគមន៍ដោយផ្ទាស់របស់ប្រមុខដឹកនាំក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា។ ប្រាក់បៀរដែលត្រូវបានកាត់ទាំងអស់ប្រគល់ជូនគ្រប់ចំនួនដល់ដៃពលទាហានរូបនេះហើយ។

តាមប្រភពបានបង្ហើបឱ្យដឹងថា ពលបាលត្រី ប៉ោយ ពិសិទ្ធ ដែលរងភាពអយុត្តិធម៌ ដែលត្រូវអគ្គនាយកស្តីទី NPMEC លោកឧត្តមសេនីយ៍ត្រី វ៉ែន សុដារ៉ាវិទូ កាត់ប្រាក់ប្រៀវត្ស អស់រយះពេល ៣ឆ្នាំ កន្លងទៅ។ ក្រោយផ្ទុះរឿងរ៉ាវនេះ ដឹងដល់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជួយអន្តរាគមន៍ជួយស្វែររកយុត្តិធម៌ រហូតធ្វើឱ្យលោកពលបាលត្រីទទួលបាន “ភាពយុត្តិធម៌” ឡើងវិញ៕