2025-12-08 17:54
11

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅរសៀថ្ងៃនេះថា “ការការពារជីវិតប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា គឺជភារកិច្ចដ៏សំខាន់ និងជាចំពោះមុខដែលរាជរដ្ឋាភិបាលត្រូវអនុវត្តដោយគ្មានការថយក្រោយ”។

សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រសួង-ស្ថាប័នទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូល បញ្ជាក់ពីសេចក្តីសាមគ្គី និងការរួបរួមដ៏រឹងមាំ ដើម្បីការពារបុព្វហេតុជាតិ និងមាតុភូមិ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឈមមុខនឹងស្ថានការណ៍លំបាកនេះ។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា “កម្លាំងជាតិគ្រប់ផ្នែកត្រូវត្រៀមខ្លួន និងសហការជាប្រព័ន្ធ ដើម្បីធានាថា សន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ ត្រូវបានរក្សារន្តរមានភាពស្ថិរភាព”៕