2025-12-05 11:24
17

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិកសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្រ្តឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូនេះ។

សម្តេចតេជោ ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ពីសំណាក់ប្រជារាស្រ្តកម្ពុជានិងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មានមោទនភាពទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិនិងអន្តរជាតិ។

សូមជម្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ ស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីបំពេញព្រះរាជកិច្ចចូលរួម Académie des Sciences d'out ces d'outre-mer និង Réception នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងហើយ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ តាមការក្រាបបង្គំយាងរបស់៕