2025-12-08 18:02
17

ថៃ៖  នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul នៅរសៀលថ្ងៃច័ន្ទទី០៨ ខែធ្នូ ២០២៥នេះបានប្រកាសនូវជំហររបស់ខ្លួនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថាខ្លួនបានសម្រេច«បិទការចរចា» ជាមួយកម្ពុជា និងលុបចោលកិច្ចព្រៀមព្រៀងទាំងអស់ ។  

លោក Anutin បានសង្កត់ធ្ងន់និងបញ្ជាក់ច្បាស់ៗថា ថៃលែងខ្វល់ខ្វាយជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump ឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលធ្លាប់ធ្វើការសម្របសម្រួលសន្តិភាពថៃ-កម្ពុជាបន្តទៀតហើយ ព្រោះនេះគឺជាបញ្ហាសុទ្ធសាធរវាងប្រទេសថៃ និងគូប្រជែងរបស់ថៃ។

លោក Anutin បាននិយាយប្រកាសក្ដែងៗទៀតថា ចាប់ពីពេលនេះតទៅថៃ មិនខ្លាចញញើត រឺក៏មានការព្រួយបារម្ភណាមួយអំពីផលប៉ះពាល់នៃការចរចាពន្ធគយ រឺក៏ការដាក់ទណ្ឌកម្មពន្ធគយពីសំណាក់សហរដ្ឋអាមេរិកបន្តទៀតហើយ។    លោក Anutin បន្តថា ម៉ោងនេះ ពេលនេះ វេលានេះ  សេចក្តីថ្លែងការណ៍រួមកម្ពុជា និងថៃ ស្តីពីបទឈប់បាញ់ត្រូវបានលុបចោលជាស្ថាពរ ។ 

សូមបញ្ជាក់ថាគិតចាប់ពីវេលាម៉ោង០២រសៀល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថៃបន្តបើកការបាញ់ប្រហារប្រើកំភ្លើងធំ កាំភ្លើងយន្ត និងកាំភ្លើងត្បាល មកលើកងកម្លាំងកម្ពុជា រួមទាំងតំបន់ស៊ីវិល 

បណ្ដាលឲ្យស្លាប់និងរបួសជាច្រើនអ្នក។  បើតាមតួលេខបឋមពីរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ០៤ នាក់បានស្លាប់ និងចំនួន ០៩ នាក់ រងរបួស ក្នុងករណីការវាយប្រហារដោយកម្លាំងយោធាថៃ ដែលកំពុងកើតឡើងជាបន្តបន្ទាប់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ៕