2025-12-09 17:03
18

ថៃ៖  នាយករដ្ឋមន្តី្រថៃលោក Anutin ដើរតួជាជនអ្នករងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបើកថៃឲ្យយោធាថៃបាញ់ប្រហារលើកងកម្លាំង និងតំបន់ជនស៊ីវិលកម្ពុជា  បណ្ដាលឲ្យផ្ទះសម្បែងពលរដ្ឋស្លូតត្រង់បែកបាក់ ឆាបឆះគ្មានសេសសល់ រួមទាំងឆក់យកអាយុជីវិតមនុស្សស្លាប់និងរបួសជាច្រើននាក់ ដោយបានបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោកា ត្រាំ និងនាយករដ្ឋមន្តី្រម៉ាឡេស៊ី ជាសាក្សី។ 

នៅចំពោះមុខសារព័ត៌មានពីភពលោក លោក អានុទីន បានរៀបចំឈុតឆាកសម្ដែងដើរតួរកំសត់ និងជាជនរងគ្រោះ បានប្រាប់សារព័ត៌មាន BBC ថា ប្រទេសថៃ " មិនដែលចង់បានសង្រ្កាមទេ" ប៉ុន្តែថៃគ្មានជម្រើសឡើយ ក្រៅពីប្រើមធ្យោបាយចាំបាច់ ដើម្បីរក្សាអធិបតេយ្យភាពរបស់ថៃតែប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ BBC ។

ការចេញមកលាងខ្លួនរបស់លោក  Anutin ស្របពេលដែលសារព័ត៌មានលើពីភពលោកជាច្រើនបានចុះផ្សាយស្ទើតែដូចគ្នាទាំងស្រុងថា កងទ័ពអាកាសថៃប្រើយន្តហោះចម្បាំង F16 បើកការបាញ់ប្រហារលើកម្ពុជា  ចំនុចនេះសរបញ្ជាក់ឲ្យឃើញថាលោក  Anutin  ប្រុងយកចង្អេរ មកបាំងខ្មោចដីរីដែលងាប់ និងប្រឹងបៀមឈាមព្រួសដាក់កម្ពុជា ប៉ុន្តែព្រួសមិនដល់ក៏បាចប្រលាក់ខ្លួនឯង។ ខណៈដែលយោធាកម្ពុជា កំពុងព្យាយាមរក្សាភាពអត់ធ្មត់មិនធ្វើការតបតវិញឡើយ ស្របតាមប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ឱ្យកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ ព្រោះថៃមានបំណងបំផ្លាញចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព។

ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា៖  ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូនេះ ថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្ត្របឹងត្រកួន និងបានពង្រីកភូមិសាស្ត្រ ចូលបឹងព្រីង, ស្រុកថ្មពួក និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទ និងបាញ់ផ្សែងពុល រួមទាំងប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង១១៖៣០នាទីព្រឹក។  ហើយនៅវេលាម៉ោង ១២:៣៣នាទីថៃ្ងត្រង់នេះ  យោធាថៃពន្លាតដែនជម្លោះ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ ដោយប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បន្ថែមទៀត។

យោងតាមក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា យោធាថៃបើកការបាញ់ប្រហារលើទីតាំងជនស៊ីវិលរបស់កម្ពុជា គិតចាប់តាំងពីថ្ងៃទី៨ ខែធ្នូ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់៕