2025-12-26 10:00
19

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ចំនួន ២០ ចេញពីបញ្ជីផ្លូវការ។ ក្នុងចំណោមនេះ មានគ្រឹះស្ថានឥណទាន ចំនួន ១២ មានទីតាំងនៅរាជធានីភ្នំពេញ។ 
ក្រៅពីនេះ នៅខេត្តកំពង់ស្ពឺ មានចំនួន ០៣ គ្រឹះស្ថាន។ ដោយឡែក ខេត្តកំពត កណ្តាល កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ មានមួយគ្រឹះស្ថានឥណទានជនបទសម្រាប់មួយខេត្តៗ។
ការលុបឈ្មោះនេះបង្ហាញពីការត្រួតពិនិត្យ និងគោរពតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ។ វាមានគោលបំណងធានាថា គ្រឹះស្ថានឥណទានជនបទមានស្ថិរភាព និងអនុវត្តតាមច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕