អ៊ីរ៉ង់កំពុងអង្គុយក្បែរមាត់ជ្រោះមរណៈហើយពេលនេះ តាម CENTCOM ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា ខណៈនេះនាវាចម្បាំង USS Tripoli ដែលផ្ទុកទាហានម៉ារីនចំនួន 2,500 នាក់ បានទៅដល់មជ្ឈិមបូព៌ាហើយ។
នេះជាសេចក្តីប្រកាសដំបូងបង្អស់និងជាលើកទីមួយហើយ ដែលកងនាវាចរអាមេរិកមានវត្តមាននៅមជ្ឈិមបូព៌ា ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅចុងខែកុម្ភៈ។
នាវា USS Tripoli គឺជានាវាចម្បាំងលំដាប់ខ្ពស់មួយរបស់អាមេរិក។ កម្លាំងទ័ពសរុបដែលឈរជើងលើនាវានេះមានទាហានម៉ារីនប្រមាណ 2,500 នាក់ ដែលមកពីអង្គភាពបេសកកម្មដែនសមុទ្រទី 31 (MEU) រួមជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយ F-35B ជាច្រើនគ្រឿង ឧទ្ធម្ភាគចក្រប្រដាប់អាវុធ និងយន្តហោះដឹកជញ្ជូនផងដែរ។
MEUs គឺជាកងកម្លាំងដែលមានសមត្ថភាពខ្ពស់ ដែលអាចបំពេញបេសកកម្មបានយ៉ាងទូលំទូលាយ ចាប់ពីការវាយប្រហារគោលដៅលើដី និងការគ្រប់គ្រងដែនសមុទ្រ។
មិនតែប៉ុណ្ណោះ រឿងដែលធ្វើឲ្យអ៊ីរ៉ង់ព្រឺសម្បុរមួយទៀតនោះ សូម្បីតែនាវាចម្បាំង amphibious USS Boxer ក៏ត្រូវបានគេរំពឹងថានឹងអាចមកដល់មជ្ឈិមបូព៌ាក្នុងពេលខាងមុខផងដែរ។
លើនាវានេះមានផ្ទុកទាហានម៉ារីនប្រមាណ 2,200 នាក់ មកពីអង្គភាព MEU 11 រួមជាមួយនឹងនាវាអមដំណើរពីរផ្សេងទៀតអមសងខាង USS Boxer។ Amphibious (ARG) គឺជាកងកម្លាំងឆ្លើយតបរហ័សដែលមានឯកទេសក្នុងការវាយលុក និងប្រតិបត្តិការពិសេស។
ក្រុមនីមួយៗជាធម្មតាមាននាវាវាយលុក amphibious នាវាដឹកជញ្ជូន amphibious ពីរ និងកប៉ាល់ជំនួយ រួមជាមួយនឹងអង្គភាពប្រតិបត្តិការសង្គ្រោះបន្ទាន់តាមសមុទ្រ (MEU) ដែលមានបុគ្គលិកបំពេញបន្ថែមប្រហែល 2,000-3,000 នាក់។
ប្រសិននាវាកំណាចអាមេរិកមកជុំគ្នាហើយនោះ សំណួរសួរថាតើអ៊ីរ៉ង់អាចទប់ទល់ជាប់ទេ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា




