វ៉ាស៊ីនតោន៖ តាមប្រមាញ់លឿនដូចព្យុះ មិនដល់២ម៉ោងផង កម្លាំងអាមេរិកវែកមុខជនសង្ស័យដែលបើកការវាយប្រហារក្នុងជំនួបរវាង លោក ត្រាំ និងអ្នកសារព័ត៌មាន ប៉ុន្តែមូលហេតុនៅពីក្រោយមិនទាន់ត្រូវបានលម្អិតនៅឡើយ។
ក្រោយ លោក Donald Trump និងភរិយា ត្រូវបានភ្នាក់ងារសម្ងាត់ នាំចេញពីកម្មវិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានដោយសុវត្ថិភាព ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហារ ត្រូវបានកម្លាំងអាមេរិកបើកបង្ហាញមុខជាផ្លូវការ។
យោងតាមប្រភពពី RT បានឲ្យដឹងថា ជនសង្ស័យ ជាគ្រូបង្រៀនដ៏ឆ្នើមម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា មានអាយុ ៣១ឆ្នាំ ត្រូវបានប៉ូលីសអាមេរិកបើកប្រតិបត្តិការឃាត់ខ្លួនភ្លាមៗ។ តាមព័ត៌មានបឋមបង្ហាញថា ជនសង្ស័យខាងលើបានបាញ់ជាច្រើនគ្រាប់ចេញពីកន្លែងចំអិនម្ហូប ប៉ុន្តែមូលហេតុនៅពីក្រោយនេះ មិនទាន់ត្រូវបានលម្អិតនៅឡើយ។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ អំឡុងពេលដែល លោក Donald Trump និងស្ត្រីទីមួយ Melania Trump ចូលរួមក្នុងជំនួបពិសារអាហារជាមួយអ្នកយកព័ត៌មាននៅសេតវិមាន៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





