2026-04-26 11:45
5

នៅថ្ងៃទី23 ខែមេសា ក្រុមហ៊ុន Meta បានប្រកាសពីផែនការ បញ្ឈប់ការងារបុគ្គលិកចំនួន ៨,០០០នាក់ និង៦,០០០ មុខតំណែង ដែលស្មើនឹងការកាត់បន្ថយកម្លាំងមនុស្ស 10% ក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលចូលជាធរមាននៅថ្ងៃទី២០ ខែឧសភា ខាងមុខ ក្រោមមូលហេតុ ដើម្បីកែសម្រួលនឹងធ្វើប្រតិបត្តិការប្រព័ន្ធក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាព និងមានគុណភាពជាងមុន។

ក្រោយការប្រកាសជាផ្លូវការ បុគ្គលិករបស់ Meta ស្ទើរតែទាំងអស់នាំគ្នាដេកភ័យបុកពោះ ព្រោះមិនដឹងថា ក្នុងការបញ្ឈប់នោះ មានឈ្មោះពួកគេក្នុងបញ្ជីឬក៏អត់។ បុគ្គលិកមួយចំនួនធំរបស់ Meta បានហៅរយៈពេលនៃការបញ្ឈប់ការងារនេះថា “ជាឋាននរក ២៨ ថ្ងៃ” សម្រាប់ពួកគេ ក្នុងការដេកភ័យ បុកពោះ រងចាំអ៊ីមែលពីក្រុមហ៊ុនថា ពួកគេអាចបន្តការងារធម្មតា ឬកាត់ចេញពីក្រុមហ៊ុនតែម្ដង។ 

ព្រោះចំនួនបញ្ឈប់បុគ្គលិកមានរហូតដល់ ៨,០០០ នាក់ ឯណោះ ដែលនេះមិនមែនជាចំនួនតិចនោះទេ។ លើសពីនេះ ក្នុងការប្រកាសច្បាស់ៗខាងលើ បុគ្គលិកជាច្រើនបានសម្រុករិះគន់ចំៗដល់ក្រុមហ៊ុនថា ការប្រកាសដំណឹងបែបនេះ កំពុងបន្ថែមអំរែកលើស្មា បង្កើនសម្ពាធ ការថប់អារម្មណ៍ មកលើពួកគេយ៉ាងខ្លាំង ដែលវាពិតជាពិបាកនឹងទទួលយកណាស់។

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលបុគ្គលិកក្នុងក្រុមហ៊ុន Meta ត្រូវបញ្ឈប់ការងារក្នុងចំនួនច្រើនបែបនេះ ទោះជាយ៉ាងវាជាសម្ពាធដ៏ធំមួយ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តធ្វើការទាំងទន្ទឹងរង់ចាំថា តើថ្ងៃមុខឈ្មោះពួកគេនឹងអាចក្នុងក្រុមហ៊ុននេះបានទៀតឬក៏អត់?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា