2023-07-25 08:07
312


ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ 


   នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស និងសហបហរតិបត្តិការអន្តរជាតិ បានធ្វើការគូសបញ្ជាក់ថា តាមរយៈការសង្កេតដោយផ្ទាល់ និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖
   ១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក អ្នកបោះឆ្នោតជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេស ជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិ ចំនួន បួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកន ប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការ បោះឆ្នោត។
   ២. ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញ ពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការ លាបពណ៍ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការ ផ្លាស់ប្ដូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតយ្យនិងចុងម្រប របស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។
   ៣. អ្នកសង្កេតការណ៍មិនលំអៀង ៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិន លំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជន កម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយ ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃ ការបោះឆ្នោត។ ក្រសួងសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសាមគ្គីភាព និងការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះបុព្វហេតុដ៏ធំធេង នៃប្រជាធិបតេយ្យនៅកម្ពុជា។
   ៤. ការគោរពតាមច្បាប់ជាធរមាន សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើ បង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាម ច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ ត្រូវបានទទួលការកត់សម្គាល់ផងដែរ។
   ៥. ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន៖ ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្ស នយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្ដាច់ពីគ្នាបានទ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់និងភាពចាំបាច់ ដើម្បី ធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត។ អ្នកដែលមិនគោរពច្បាប់ឱ្យបាន ត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក។
   ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំ ខាងប្រជាធិបតេយ្យរបស់កម្ពុជា» តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូបនៃការបោះឆ្នោត ដូចដែលបានត្រូវបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ។ 
  ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥត ងាកររបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរ ពីលក្ខណៈពិសេសដោយឡែក ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕