2023-07-29 12:07
496

ព្រះសីហនុ៖ វេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយសារភ្លៀងបន្តធ្លាក់ខ្លាំងនៅភូមិសាស្រ្តស្រុកកំពង់សីលា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង ហូរកាត់លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ និងក្រោមផ្លូវល្បឿនលឿន ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១០៧-១០៨ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

ខណៈពេលនេះអាជ្ញាធរស្រុកកំពង់សីលា បានផ្អាកបណ្តោះអាសន្នការធ្វើចរាចរណ៍ទៅ និងមកលើដងផ្លូវជាតិលេខ៤ ចំពោះមុខកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងចុះសម្រួលចរាចរណ៍ និងប្រចាំការតាមដានសភាពការណ៍លើដងផ្លូវ៕