2023-07-29 01:07
387

ព្រះសីហនុ៖ គិត​ត្រឹមវេលាម៉ោង​ ២៣និង១០នាទី​យប់ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៣​ ស្ថានភាព​កំពស់​ទឹក​ចំណុចព្រំប្រទល់ស្ពានអូរគគី​រ គីឡូម៉ែត្រ​លេខ​ (១០៦-១០៧) រវាង​ព្រំប្រទល់​ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ និង​ស្រុក​ភ្នំ​ស្រួច​ ខេត្តកំពង់ស្ពឺ សភាព​ទឹក​បាន​ហូរស្រក​ទៅវិញ​។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ទឹកបានស្រកក្រោមធ្នឹមស្ពាន​ គីឡូម៉ែត្រ​លេខ​ (១០៧-១០៨) ចំណុចផ្លូវល្បឿនឆ្លងកាត់ផ្លូវជាតិលេខ៤​ ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់រទេះ​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ​ ស្ថានភាព​ទឹក​បាន​ស្រក​ទៅវិញ​ ចំណែក​អាកាសធាតុ​មេឃកំពុងភ្លៀងស្រិចៗ​។ 

ចំពោះ​មុខ​ចរាចរណ៍​តាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​គោល​ដៅ​ខាងលេី​ អាជ្ញាធរស្រុកកំពង់សីលា បានបេីកឱ្យដំណើរការចរាចរណ៍ទៅមកជាធម្មតា។ 

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកកំពង់សីលា​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការ បន្តសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះគោលដៅប្រចាំការ និងតាមដាន​សភាពការណ៍៕