2023-08-05 12:01
351

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីការិ. ប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា÷ដោយបានទទួលបការអនុញ្ញាតិពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តប៉ៃលិន មតិណែនាំពី លោក សោម ប៉ិម ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។

 កាលពីនៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លោក  សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន  បានដឹកនាំកម្លាំងការិយាល័យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិទួលខ្ពស់  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

 មន្ត្រីសមត្តកិច្ចជំនាញបានបន្តថា÷ក្នុងកិច្ចប្រត្តិបត្តការខាងលើនេះលោកបានទទួលលទ្ធផលដូចខាងក្រោម៖

 ក.នាំខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម៖

 ១-ឈ្មោះ  សឿត ដានី ភេទស្រី  អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលខ្ពស់  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

 ខ.សម្ភារៈនិងវត្ថុតាងមាន៖

 -ម្សៅក្រាមសថ្លា(សង្ស័យថាជាម៉ាទឹ់កកកចំនួ១៤កញ្ចប់)ធំចំនួន០១កញ្ចប់

 -ជញ្ជីងចំនួន០១

 សមត្តកិច្ចជំនាញបានបន្តទៀតថា÷

 ក្រោយពីបានសាករួចជនសង្ស័យបានឆ្លើយបឋមពីជនសង្ស័យឈ្មោះ សឿត ដានី ភេទ ស្រី អាយុ ៣៥ឆ្នាំ បានសហការឆ្លើយចង្អុលបង្ហាញពីមុខសញ្ញាដែលជាមេក្លោងជួញដូរគ្រឿងញៀន បន្ទាប់មកកម្លាំងបានបន្តនីតិវិធីឈានទៅបង្ក្រាបទីតាំងមួយផ្សេងទៀត ។

 - ជាលទ្ធផល ចាប់យកវត្ថុតាង ម្សៅក្រាមសថ្លា (សង្ស័យជាម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ 

 - ជនសង្ស័យបានបើករថយន្ត ម៉ាក (Luxes RX300) រត់គេចខ្លួនបាត់)

 កម្លាំងជំនាញបានស្នើសុំធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់មានឈ្មោះខាងលើដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

ដោយ,ស សារឿន