កែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានដាក់បញ្ជាឲ្យអាជ្ញាធរស្រុក និងមន្ត្រីជំនាញចុះវាយកម្ទេច និងរុះរបងដែលសាងរំលោភយកដីចំណីឆ្នេរសមុទ្រអង្កោល ខណៈអ្នកមើលការខុសត្រូវឲ្យអ្នកមានឥទ្ធិពលរំលោភឆ្នេរសមុទ្ររបស់រដ្ឋនោះព្យាយាមស្នើរសុំពន្យាពេលក្នុងការរុះរើ។
ក្រោយពីបែកធ្លាយសកម្មភាពមិនប្រក្រតី នៃសាងសង់របងថ្មរឹងមាំរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោល ពីសំណាក់អ្នកមានលុយ មានឥទ្ធិពល និងមានការឃុបឃិតជាមួយមន្ត្រីខិលខួចមួយចំនួននោះ នៅថ្ងៃទី១៤ ខែកញា ឆ្នាំ២០២៣ នេះ លោក ឆាង ឆាយ អភិបាលស្រុកដំណាក់ចង្អើរ និងមន្ត្រីជំនាញបានបញ្ជាក់ថា «ដោយសារមានប្រជាពលរដ្ឋបានធ្វើសាងសង់សំណងរបងថ្មរឹងមាំចូលដីចំណីរឆ្នេសមុទ្រអង្កោលនោះបានសំណូមពរសុំពន្យាពេលក្នុងការរុះ»។ ចំពោះការរុះរើដើម្បីទុកលទ្ធភាពឲ្យដែលម្ចាស់សំណងបានសាងសង់របងថ្មដ៍រឹងមាំចូលដីចំណីរឆ្នេរអង្កោលនេះត្រូវរុះរើទុកជាសម្បត្តិរដ្ឋវិញ។ នេះបើតាមប្រាប់បន្ថែមរបស់លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឱ្យដឹងថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ ស្របពេលដែលមានព័ត៌មានចុះផ្សាយព័ត៌មាន ករណីធ្វើរបងរំលោភចូលយកដីដីចំណីរឆ្នេរសមុទ្រអង្កោល នៅភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែបនោះ លោកបានដឹកនាំមន្ត្រី និងមន្ទីរជំនាញចុះទៅដល់ទីតាំង និងវាស់វែងកំណត់ឱ្យច្បាស់លាស់ និងត្រូរុះរើសំណង់ដែលសាងសង់ចូលដីចំណីឆ្នេរសមុទ្រ»។
លោក ឆាង ឆៃ ចៅហ្វាយដំណាក់ចង្អើរ បានទទួលស្គាល់ថា «សំណង់របងល្មើសច្បាប់ពិតជារំលោភចូលឆ្នេរសមុទ្រអង្កោល ប្រមាណជាង ១២ម៉ែត្រ ប្រាកដមែនហើយអាជ្ញាធរបានឱ្យម្ចាស់សំណង់ដែលធ្វើរបងរំលោភចូលដីចំណីរឆ្នេរនេះ ត្រូវរុះរើចេញជាបន្ទាន់ ប៉ុន្តែម្ចាស់ចំណង់បានសំណូមពរសុំពន្យាពេលការរុះរើនេះសិនហើយ និងរុះរើចេញនាពេលខាងមុខ និងបានសុំឲ្យអាជ្ញាធររក្សាដីកម្មសិទ្ធិស្របច្បាប់របស់គាត់»។
«ចំពោះម្ចាស់សំណង់ដែលមានលុយរំលោភច្បាប់សាងសង់របងយកដីចំណីឆ្នេរអង្កោល គឺអាជ្ញាធរ និងមន្ត្រីជំនាញតម្រូវនឹងឱ្យរុះរើសំណង់ដែលបានធ្វើរបងទាំងនេះចេញវិញ ដោយមិនទាមទាសំណង ឬថ្លៃរុះរើអ្វីពីរអាជ្ញាធរនោះឡើយ។ ការរុះរើនេះ ដើម្បីកុំឲ្យមានការរិះគន់បន្តទៀត» លោក ឆាង ឆៃ ចៅហ្វាយស្រុកដំណាក់ចង្អើរ បានបញ្ជាក់យ៉ាងដូច្នេះ។
សូមជម្រាបថា បុរសឈ្មោះ លីម ហ៊័ត ជាមេការមើលការខុសត្រូវក្នុងការសាងសង់របងរំលោភចូលឆ្នេរអង្កោល ស្ថិតក្នុងភូមិសាស្ត្រ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានទទួលស្គាល់ថា «ខ្លួនពិតជាបានសាងសង់របងរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលបន្តិចបន្តួចមែន ដើម្បីតម្រង់កន្ទុយដី និងការពារកុំឲ្យទឹករលកវាយបាក់ច្រាំងដីនាខែវស្សា»៕