(កំពត)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា បានជំរុញលើកទឹកចិត្តដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបន្តទៀត ដើម្បីចូលរួមបញ្ចប់វិវាទ និងកាត់បន្ថយការចំណាយថវិកា ព្រមទាំងពេលវេលារបស់ពលរដ្ឋ ដោយគិតមកដល់ពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន២,១៧១ករណីហើយ។
ថ្លែងនៅក្នុងពិធីចុះជួបសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថែទាំកុមារនៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។
នាឱកាសនោះដែរ លោកស្រី មាន សំអាន ក៏បានបន្តថ្លែងការកោតសរសើរ និងសាទរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់លោកអភិបាលខេត្ត ម៉ៅ ធនិន កន្លងមក ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។
លោក ម៉ៅ ធនិន បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ និងចង្អុលបង្ហាញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្ត ហើយការអនុវវត្តចំពោះការដោះស្រាយវិវាទនោះទៀតសោត គឺត្រូវចាប់ផ្តើមដោះស្រាយពីថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក រហូតមកដល់ថ្នាក់ខេត្ត (ប្រសិនបើករណីសម្របសម្រួលនៅមូលដ្ឋានមិនបានបញ្ចប់)។
ទន្ទឹមនឹងនោះ ចំពោះការសម្របសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការក្នុងរយៈពេល២០ខែ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត គឺបានចំនួន២,១៧១ករណី ក្នុងនោះរួមមាន ទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ទំនាងរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ទំនាស់ដីកេរិ៍មរតកនិងគ្រួសារ ទំនាស់ដីសហគមន៍ ករណីជំពាក់ប្រាក់ សំណើរសុំចេញប័ណ្ណកម្មសិទ្ធិ សំណើរសុំធ្វើផ្លូវ និងជួសជុលផ្លូវមួយចំនួន និងសំណើរសុំផ្លូវ បង្គោលភ្លើង ខ្សែភ្លើងជាដើម៕