ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា «នៅឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងដំឡើងប្រាក់ឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស ដោយរដ្ឋាភិបាលកំណត់យកប្រាក់បៀវត្សសរុបរបស់មន្រ្តីរាជការតាមកាំគុណនឹង ៧០ភាគរយ»។
នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសអបអរសាទរប្រារព្វ ទិវាគ្រូបង្រៀន ០៥តុលា២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភ នៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “អនុវត្តតាមរូបមន្តនេះ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្សកម្រិត «ក» នឹងទទួលការដំឡើងពី ៦០៣,០០០រៀល នៅឆ្នាំ២០២៣ ដល់ជាង ១,១៧០,០០០រៀល ខណៈគរុសិស្សកម្រិត «ខ» នឹងទទួលបានការដំឡើងពី ៥៦២,០០០រៀល កាលពីឆ្នាំ២០២៣ ឡើងដល់ជាង ១,១០០,០០០រៀល រីឯគរុសិស្សកម្រិត «គ» ដែលជាកម្រិតទាបបំផុត ទទួលបានការដំឡើងពី ៥៣០,០០០រៀលក្នុងមួយខែ ដល់ ៩៨០,០០០រៀល។
ការដំឡើងប្រាក់ឧបក្ថម្ភនេះ គឺការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកំពុងប្រឹងប្រែងពង្រឹងវិស័យអប់រំដែលមានស្រាប់ នៅតាមសាលារដ្ឋទូទាំងប្រទេស ឱ្យសមត្ថភាព គុណភាពល្អប្រសើរទាំងចំណេះដឹង ជំនាញ ឥរិយាបថ គុណធម៌ និងសីលធម៌ជាដើម៕