2023-10-06 06:10
301

ភ្នំពេញ៖ ក្រុមកីឡាការិនីជម្រើសកម្ពុជា សម្តែងគុនជាក្រុម ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង នៅក្នុងការប្រកួតព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ 
    នេះជាមេដាយដំបូងដែលអត្តពលិកកម្ពុជាទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ។ នេះបើតាមព័ត៌មាន ដែលបណ្តាញព័ត៌មានយើងទទួលបាន ពីគណៈកម្មាធិការជាតិអូឡាំពិក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ។ 
    កីឡាការិនីដែលទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតព្រឹត្តិការណ៍ Asian Games រួមមាន៖ កីឡារិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន៕