នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២ទីតាំង ទីតាំងទី១ ប្រជាពលរដ្ឋ ១៣០ គ្រួសារ មកពី៦ភូមិ ២ឃុំ ប្រារព្ធនៅវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ និងទីតាំងទី២ នៅវត្តស្លាកែត ស្ថិតនៅ ភូមិស្លាកែត សង្កាត់ស្លាកែត សម្រាប់ប្រជាពលរដ្ឋ ១០២គ្រួសារ មកពី៧ភូមិ ៣សង្កាត់ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយ ៕