នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។
សាកលវិទ្យាល័យមេគង្គកម្ពុជា បានសហការជាមួយនិងរដ្ឋបាលស្រុកសំរោងទង បានរៀបចំនូវកម្មវិធីដាំកូនឈើចំនួន៧០០ដើម ដោយក្រោមប្រធានបទ "យុវជនមួយរូប ដាំកូនឈើមួយដើម" ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការរង សាស្ត្រាចារ្យបុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងលោក មុត ភន អភិបាលនៃគណៈអភិបាលស្រុកសំរោងទង លោក លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក លោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ មេភូមិ លោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យបឹងខ្នា រួមទាំងសិស្សានុសិស្ស ហើយក្នុងនោះផងដែរក៏មានការចូលរួមពីកញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia ឆ្នាំ2023 និងក្រុមការងារ សរុបប្រមាណជាង២០០នាក់។
ដែលកម្មវិធីនេះរៀបចំធ្វើឡើងក្នុងគោលបំណងជំរុញការចូលរួមថែរក្សាការពារ បរិស្ថាន បំផុសស្មារតីមហាជន ពង្រឹងសមត្ថភាព សិស្ស និស្សិត យុវជនក្នុងការឆ្លើយតបទៅនឹងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ការដាំកូនឈើ បង្កើនគម្របព្រៃឈើ រួមទាំងលើកកម្ពស់សោភណ៍ភាព បរិស្ថាននៅក្នុងទីវត្តអារាម និងសាលារៀន ជាពិសេសទៅទៀតផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ ចូលរួមថែរក្សាធនធានធម្មជាតិនិងកិច្ចការ ការពារបរិស្ថាន។
ក្នុងឱកាសនោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងទីវត្តអារាម ក៏មានការបានប្រគេនទយ្យទាន ដល់ព្រះចៅអធិការវត្ត រួមមានដូចជាអង្គរ ទឹកសុទ្ធ និងបច្ច័យដល់ព្រះសង្ឃ នៅវត្តបឹងខ្នា។
កម្មវិធីនេះបានប្រពឹត្តិទៅនៅ វត្តបឹងខ្នា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មវិធីទស្សនៈកិច្ចសិក្សាស្វែងយល់អំពីចក្ខុវិស័យ បេសកកម្ម គោលដៅ តំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ ដើម្បីទទួលបាននូវបទពិសោធន៍ ពង្រឹងសមត្ថភាព បំផុសស្មារតី យុវជន និងសិស្សនិស្សិត ក្នុងការលើកកម្ពស់វិស័យ កសិទេសចរណ៍ ថែមមួយកម្រិតទៀតផងដែរ។