ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌ នៃកងយោពលខេមរភូមិន្ទ។
នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាពយើងទើបទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
អនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល បានបញ្ជក់ថា «លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោពលមារមិន្ទ ចំពោះ វរសេនីយ៍ឯក ទៀវ ម៉ារឌី អត្តលេខ ១៩៩២៤៦ មេបញ្ហាការង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល»។
ការលប់ឈ្មោះចេញលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌ នៃកងយោពលខេមរភូមិន្ទ ធ្វើឡើងតាមសំណើ រដ្ឋមន្ត្រីក្រសួងការពារជាតិ៕